សូមស្វាគមន៏សម្រាប់ការចូលមកទស្សនា, សូមជួយផ្តល់ជាមតិស្ថាបនា, សូមអរគុណ!​ Wellcom for your visit. Please give me some advice to improve. Thanks!

សូមទំនាក់ទំនងតាមរយៈ​ Tel: +85512612296,+855979758668 Email: chhphirun@gmail.com/chhphirun@yahoo.com/chhphirun@hotmail.com

សុខភាព


ព័ត៌មានសុខភាព
ប៊េរីជួយខួរក្បាល
ពិសាផ្លែប៊េរីអាចកាត់បន្ថយការ​ខូចខួរក្បាល
ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍ថាស្ត្រីដែល
ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍ថាស្ត្រីដែល
ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍ថាស្ត្រីដែល
ពិសាផ្លែប៊្លូប៊េរីនិងស្ត្រប៊េរីយ៉ាងច្រើននោះនឹងជួយកាត់បន្ថយនូវការធ្លាក់ចុះខាងប្រាជ្ញា
ស្មារតីជាងស្ត្រីដែលមិនបានពិសាផ្លែឈើដែលសម្បូរដោយជាតិផ្លាវ៉ូណយនេះ។

ផ្អែកលើការស្ទាបស្ទង់មួយទៅលើស្ត្រីជាង១៦.០០០នាក់ដែលបានបំពេញបញ្ជីសំណួរជាទៀងទាត់ ចំពោះទម្លាប់ សុខភាពរបស់ខ្លួនចាប់ពីឆ្នាំ១៩៧៦រហូតដល់ឆ្នាំ២០០១ការសិក្សា បានបង្ហាញថា ស្ត្រីដែលបានពិសាផ្លែប៊េរីច្រើនបំផុតបានពន្យារពេលការធ្លាក់ចុះខ្សោយខាងផ្លូវស្មារតី ចាប់ពី២,៥ឆ្នាំឡើងទៅ។    ជារៀងរាល់ពីរឆ្នាំម្តងគិតចាប់ពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០០១ ក្រុមអ្នក ស្រាវជ្រាវបានវាស់តួនាទីខួរក្បាលទៅលើស្ត្រី ដែលមានអាយុជាង៧០ឆ្នាំ។ លោកស្រីអេលីហ្សាបែតដឺវ័រដែលជាវេជ្ជបណ្ឌិតម្នាក់ធ្វើការនៅមន្ទីរពេទ្យស្ត្រីក្នុងទី
ក្រុងបូស្តុនរដ្ឋម៉ាសាឈូសេតនៃសហរដ្ឋអាមេរិកនិយាយថាយើងបានផ្តល់ភស្តុតាងជា លើកដំបូងថាផ្លែប៊េរីអាច ពន្យឺតការខូចខួរក្បាលសម្រាប់ស្ត្រីវ័យចំណាស់

លោកស្រីបានបន្តថាការរកឃើញរបស់យើងគឺជាការបញ្ជាក់ច្បាស់ថាការពិសាផ្លែប៊េរីឱ្យបានច្រើន អាចជួយការពារការខូចខួរក្បាលការបាត់បង់ការចងចាំនៅក្នុងចំណោមមនុស្សវ័យចាស់

លោកស្រីបានបន្ថែមថាខ្ញុំនឹងណែនាំដល់អ្នកជម្ងឺទាំងអស់របស់ខ្ញុំក្នុងវ័យណាមួយត្រូវពិសាផ្លែប៊េរី ឱ្យបានច្រើន។  ផ្លែប៊េរីគឺជាផ្លែឈើដែលងាយស្រួលរកជាផ្លែឈើបំប៉នមានរសជាតិឆ្ងាញ់ពិសានិង ជួយថែរក្សាការពារតួនាទីរបស់ ខួរក្បាល

ព័ត៌មានសុខភាព
ផឹកទឹកសណ្តែកសៀង

ទឹកសណ្តែកសៀងការពារកុំឱ្យ​ខ្លាញ់រុំថ្លើម

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាទឹកសណ្តែកសៀងជួយការពារ​កុំឱ្យខ្លាញ់រុំថ្លើម
។ក្រុមមួយមកពីសកលវិទ្យាល័យអ៊ីលីណយបានរកឃើញប្រូតេអ៊ីនក្នុងសណ្តែក
សៀងដែលគេក៏ឃើញមាននៅក្នុងតៅហ៊ូដែរនោះអាចកាត់បន្ថយការកកើតដុំខ្លាញ់
ដែលគ្រោះថ្នាក់នៅក្នុងថ្លើម។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានធ្វើការប្រៀបធៀបថ្លើមនៅក្នុងសត្វកណ្តុរដែលស្គម និងសត្វកណ្តុរ ដែលធាត់ដែលត្រូវបានផ្តល់អាហារមានទឹកដោះគោឬប្រូតេអ៊ីនសណ្តែកសៀង។

គេមិនឃើញមានការខុសគ្នានៅក្នុងសត្វកណ្តុរដែលស្គមទេ។ប៉ុន្តែសត្វកណ្តុរដែលធាត់ដែលត្រូវ ផ្តល់សណ្តែកសៀងបានបង្ហាញថាមានការកាត់បន្ថយ២០ភាគរយនូវកម្រិតខ្លាញ់នៅក្នុងថ្លើម។ សារធាតុទ្រីគ្លីសេរ៉ាយស៍ជាខ្លាញ់មួយប្រភេទដែលគេដឹងថាបានធ្វើឱ្យគ្រោះថ្នាក់ដល់បេះដូង នោះត្រូវបានកាត់បន្ថយក្នុងកម្រិតដូចគ្នានេះដែរ។

នេះមានន័យថាសណ្តែកសៀងអាចការពារប្រឆាំងទល់នឹងការកើតជម្ងឺខ្លាញ់ក្នុងថ្លើមជាស្ថានភាព មួយដែលជាប់ទាក់ទងទៅនឹងការធាត់ដែលអាចនាំទៅរកការខូចថ្លើម។

ប្រធានក្រុមអ្នកសិក្សាវេជ្ជបណ្ឌិតហុង ចិនមកពីសកលវិទ្យាល័យអ៊ីលីណយនិយាយថា មនុស្សពេញវ័យអាមេរិកជិតមួយភាគបីបានកើតជម្ងឺខ្លាញ់រុំថ្លើមដោយពួកគេជាច្រើន កើតជម្ងឺនេះដោយមិនបានបង្ហាញរោគសញ្ញាទេ។ការធាត់គឺជាកត្តាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ ស្ថានភាពនេះ ដែលអាចនាំទៅរកការខូចថ្លើម

ការរកឃើញនេះត្រូវបានលើកយកមកបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ សមាគមអាមេរិកសម្រាប់សិក្សាផ្នែកជីវសាស្ត្រម៉ូលេគុលនិងជីវសាស្ត្រគីមីក្នុងទីក្រុង សានឌីយ៉េហ្គោរដ្ឋកាលីហ្វ័រនីញ៉ា។

ព័ត៌មានសុខភាព
អញ្ចាញធ្មេញ

ជម្ងឺអញ្ចាញធ្មេញមិនមែនជាមូល​ហេតុកើតជម្ងឺបេះដូង

ក្រុមអ្នកជំនាញការនិយាយកាលពីម្សិលមិញថាជំនឿដែលថាការ​កើតជម្ងឺអញ្ចាញ
ធ្មេញអាចនាំទៅរកការកើតជម្ងឺគាំងបេះដូងនិងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល
នោះគឺជាជំនឿមិនពិតទាល់តែសោះ។

ក្រុមមួយដែលមានអ្នកវិទ្យាសាស្ត្រអាមេរិក១៣នាក់និយាយថាមិនមានភស្តុតាងដែលបង្ហាញថា មានការជាប់ទាក់ទងគ្នារវាងអញ្ចាញធ្មេញដែលខូចហើយនិងជម្ងឺបេះដូងនោះទេ។

ការស្រាវជ្រាវលើកមុនបានបង្ហាញថាមនុស្សដែលកើតជម្ងឺអញ្ចាញធ្មេញទំនងជានឹងកើតជម្ងឺ សរសៃឈាមបេះដូងជិតពីរដងច្រើនជាងអ្នកដែលមិនកើតជម្ងឺនេះ។

សាស្ត្រាចារ្យលោកឡក់ហាតនិយាយថាមានតែការសិក្សារយៈពេលយូរនោះទេដែលអាចបង្ហាញ ថាជម្ងឺធ្មេញបណ្តាលឱ្យកើតជម្ងឺគាំងបេះដូង។ប៉ុន្តែក្រុមអ្នកជំនាញនិយាយថាទំនាក់ទំនងរវាង អញ្ចាញធ្មេញនិងសរសៃឈាមគឺមិនមានទេនៅពេលនេះ។

អ្នកស្រាវជ្រាវមកពីសមាគមបេះដូងអង់គ្លេសលោកនៀន វីលសុននិយាយថារឿងម៉្យាងដែល យើងអាចធ្វើបានគឺត្រូវរក្សាធ្មេញរបស់អ្នកនិងអញ្ចាញឱ្យមានសុខភាពល្អដោយ ដុសធ្មេញ ពីរដងក្នុងមួយថ្ងៃជាមួយសាប៊ូដែលមានជាតិផ្លូអូរ៉ាយ។មិនត្រូវពិសាជាតិស្ករច្រើន និងទៅជួប គ្រូពេទ្យធ្មេញជាទៀងទាត់ដែលជាសារៈសំខាន់នៃការថែរក្សាសុខភាពមាត់ធ្មេញ

ព័ត៌មានសុខភាព
ក្បាលទំពែក

ជប៉ុនសិក្សាបង្កើនក្តីសង្ឃឹមព្យាបាល​ក្បាលទំពែក

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១២ ម៉ោង១១:៣៥
ក្រុមអ្នកស្រាវជ្រាវជប៉ុនបានធ្វើការបណ្តុះសក់បានយ៉ាងជោគ​ជ័យទៅលើសត្វកណ្តុរ
ដែលគ្មានរោមដោយបានបណ្តុះប្ញសសក់ដែលបង្កើតចេញពីទងកោសិកាដែលជាការ
បង្កើននូវក្តីសង្ឃឹមថ្មីពីការព្យាបាលមួយសម្រាប់អ្នកមានក្បាលទំពែកអត់សក់។

ដឹកនាំដោយសាស្ត្រាចារ្យលោកតាកាស៊ី ស៊ូជី មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រ ទីក្រុងតូក្យូ ក្រុមនេះធ្វើការ​បណ្តុះ​ សក់ចូលទៅក្នុងស្បែករបស់សត្វកណ្តុរដែលគ្មានរោម។ នៅទីបំផុតសត្វកណ្តុរបានដុះរោមដែលជាបន្តបន្ទាប់រោមរបស់វាបានដុះឡើង ជាធម្មតាបន្ទាប់ ពីរោមចាស់ៗបានជ្រុះអស់។ ការសិក្សានេះត្រូវគេរំពឹងថា នឹងជួយឱ្យមានការព្យាបាលទៅ លើ មនុស្ស​​​ដែលមានក្បាលទំពែកឱ្យមានសក់ដុះវិញបាន ដោយទំនងជាអនុញ្ញាតឱ្យមនុស្ស​ប្រើប្រាស់​ ​កោសិកាផ្ទាល់របស់ពួកគេ ដើម្បីបណ្តុះសក់ដែលនឹងនាំឱ្យសក់របស់គេ​វិលត្រឡប់មកវិញ។

លោកកូអេតូយ៉ូស៊ីម៉ាអ្នកស្រាវជ្រាវម្នាក់និយាយថាយើងចង់ចាប់ផ្តើមការស្រាវជ្រាវក្នុងរយៈពេល​ពីបីទៅប្រាំឆ្នាំ ដើម្បីឱ្យការព្យាបាលដល់អ្នកជំងឺអាចចាប់ផ្តើមឡើងក្នុងអំឡុងពេលមួយទសវត្ស

នេះជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកដែលមានក្បាលទំពែក ដែលអាចនឹងមានសក់ដុះឡើងវិញ បន្ទាប់ពី​ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើរួចរាល់នោះ។

ព័ត៌មានសុខភាព
ឱសថអាស្ពីរីន

លេបអាស្ពីរីនរាល់ថ្ងៃអាចការពារ​ការកើត​ជំងឺមហារីក



ភស្តុតាងថ្មីបំផុតបានបង្ហាញថាការលេបឱសថអាស្ពីរីនក្នុងកម្រិត​ទាបរៀងរាល់ថ្ងៃអាចការពារនិង​ ថែមទាំងជួយព្យាបាលជំងឺមហារីកទៀតផង។ការសិក្សាថ្មីចំនួនបីដែលចេញផ្សាយដោយ ទស្សនាវដ្តី​ ឡានសិតបានបន្ថែមទៅលើភស្តុតាងដែលថាឱសថនេះមានឥទ្ធិពលប្រឆាំងនឹង ជំងឺមហារីក។

មនុស្សជាច្រើនបានលេបជារៀងរាល់ថ្ងៃរួចទៅហើយនូវឱសថអាស្ពីរីនធ្វើជាថ្នាំព្យាបាលជំងឺបេះដូង។​ប៉ុន្តែក្រុមអ្នកជំនាញការបានព្រមានថានៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ​ដើម្បី បញ្ជាក់​ ថាអាស្ពីរីនការពារមិនឱ្យកើតជំងឺមហារីកនិងការស្លាប់ដោយសារជំងឺនេះហើយបាន ព្រមានថា ឱសថនេះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដូចជាហូរឈាមក្នុងក្រពះជាដើម។

លោកសាស្ត្រាចារ្យពីទ័ររ៉ូតវែលមកពីសកលវិទ្យាល័យអុកស្វតនិងសហការីដែលបានអនុវត្តការងារ​កាលពីពេលថ្មីៗនេះបានផ្សាភ្ជាប់រួចហើយនូវឱសថអាស្ពីរីនជាមួយនិងការកាត់បន្ថយគ្រោះថ្នាក់នៃ​ការ​កើតជំងឺមហារីកឱ្យមកនៅកម្រិតទាបជាពិសេសជំងឺមហារីកពោះវៀន។

ប៉ុន្តែការសិក្សាលើកមុនរបស់ពួកគេបានបង្ហាញថាមនុស្សចាំបាច់ត្រូវលេបឱសថនេះសម្រាប់​រយៈពេលប្រហែល១០ឆ្នាំដើម្បីទទួលបានការការពារណាមួយ។​នៅពេលនេះក្រុមអ្នកជំនាញការដដែលជឿថាឥទ្ធិពលការពារមានឆាប់ជាងមុនគឺក្នុងអំឡុងពេល​ពីបី​ទៅ៥ឆ្នាំដោយផ្អែកលើការវិភាគថ្មីទៅលើទិន្នន័យមកពីការពិសោធន៍ចំនួន៥១លើកដែល​​ ចូលរួមដោយអ្នកជំងឺជាង៧៧.០០០នាក់។

ហើយអាស្ពីរីនទំនងជាមិនគ្រាន់តែកាត់បន្ថយនូវគ្រោះថ្នាក់នៃការកកើតជំងឺមហារីកផ្សេងៗក្នុង​ដំណាក់កាលដំបូងនោះទេប៉ុន្តែវាថែមទាំងបញ្ឈប់មហារីកមិនឱ្យរីករាលដាលនៅជុំវិញខ្លួន​ប្រាណ ទៀតផង។



ព័ត៌មានសុខភាព

វីតាមីនអ៊ីមានជាប់ទាក់ទង​ការ​កើតជម្ងឺឆ្អឹង


ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុននិយាយថាពួកគេបានរកឃើញ​ទំនាក់​ទំនងមួយរវាងការប្រើថ្នាំវីតាមីនអ៊ី និងការខូចឆ្អឹងដែលនាំទៅរកការកើតជម្ងឺពុកឆ្អឹងនៅក្នុងការសិក្សាមួយដែលទំនងជាទាក់ទាញ ការប្រុងប្រយ័ត្ននូវការប្រើប្រាស់ឱសថបន្ថែម។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាការផ្តល់ដល់សត្វកណ្តុរនូវវីតាមីនដល់កម្រិតមួយស្រដៀងទៅ នឹងការរកឃើញនោះបានបណ្តាលឱ្យឆ្អឹងរបស់សត្វកណ្តុរមានភាពស្តើងឆ្មារ។ សត្វកណ្តុរបានកើតជម្ងឺពុកឆ្អឹងបន្ទាប់ពីបានលេបឱសថវីតាមីនអ៊ីរយៈពេល៨សប្តាហ៍។

ក្រុមដែលដឹកនាំដោយលោកស៊ូតាកេដាមកពីសកលវិទ្យាល័យកេអូនិយាយថាវីតាមីនអ៊ី(វិតាមិន )បង្កឱ្យកោសិ
កាក្នុងឆ្អឹងសឹករិចរិលដែលជាធម្មតាកោសិកានេះធ្វើការជាមួយកោសិកាបង្កើតឆ្អឹងដើម្បីរក្សាភាព រឹងមាំរបស់ឆ្អឹង។  ជម្ងឺពុកឆ្អឹងគឺជាជម្ងឺដែលបង្កឡើងដោយជាលិកាឆ្អឹងស្តើងឆ្មារ។ វាច្រើនកើត នៅលើមនុស្សវ័យចាស់ជាពិសេសស្ត្រីដែលអាចក្លាយទៅជាការបាក់ឆ្អឹង។

វីតាមីនអ៊ីត្រូវគេរកឃើញតាមធម្មជាតិនៅក្នុងអាហារផ្សេងៗរួមមានប្រេងបន្លែសណ្តែកដីនិងបន្លែ ស្លឹកខ្លះ។ វាក៏ជាគ្រឿងជួយបង្កើនសុខភាពប្រឆាំងនឹងសារធាតុពុលហើយត្រូវបាន គេជឿជា ទូទៅថាជួយបង្កើនសុខភាពនិងបន្ថយបញ្ហាដែលទាក់ទងទៅនឹងភាពចាស់។

ព័ត៌មានសុខភាព

ផ្លែក្រូចអាចកាត់បន្ថយ​គ្រោះថ្នាក់ដាច់សរសៃ​ឈាម

ការសិក្សាមួយរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានឱ្យដឹងថាស្ត្រីដែលពិសាផ្លែក្រូចជាប្រចាំដូចជាក្រូចពោធិសាត់ឬក្រូចថ្លុងអាចកាត់បន្ថយ គ្រោះថ្នាក់នៃការដាច់សរសៃឈាមខួរក្បាលបាន។

ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលទិន្នន័យរយៈពេល១៤ឆ្នាំពីការស្រាវជ្រាវរបស់គិលានុដ្ឋាយិកា
អាមេរិកដែលរួមមានស្ត្រី៦៩.៦២២នាក់ដែលបានរាយការណ៍នូវអ្វីដែលពួកគេបានទទួលទាន ក្នុងនោះមានផ្លែឈើនិងបន្លែ។

គោលបំណងនៃការស្រាវជ្រាវគឺដើម្បីសិក្សាអំពីឥទ្ធិពលនៃសារធាតុផ្លាវ៉ូណយស៍ជាសារធាតុដែល មាននៅក្នុងផ្លែឈើបន្លែសូកូឡាពណ៌ខ្មៅនិងស្រាក្រហមចំពោះសុខភាព។

ខណៈដែលសារធាតុផ្លាវ៉ូណយស៍មិនបានបង្ហាញពីផលប្រយោជន៍ក្នុងការការពារការកើតជម្ងឺដាច់ សរសៃឈាមខួរក្បាលនោះមនុស្សដែលពិសាផ្លែក្រូចពោធិសាត់និងក្រូចថ្លុងច្រើន និងការផឹកទឹក ផ្លែក្រូចទាំងនោះបានបង្ហាញថាវាបានកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺដាច់សរសៃឈាមខួរ ក្បាល បាន១៩ភាគរយ។

លោកអៃឌីនខាស៊ីឌីអ្នកនិពន្ធនាំមុខនៃការសិក្សាអំពីជម្ងឺដាច់សរសៃឈាមខួរក្បាលនិយាយថាការសិក្សាបានបង្ហាញថាផ្លែឈើបន្លែងវីតាមីនសេមានជាប់ទាក់ទងទៅនឹងការកាត់បន្ថយគ្រោះ ថ្នាក់ នៃជម្ងឺដាច់សរសៃឈាមខួរក្បាល

ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យធ្វើការសិក្សាបន្ថែមដើម្បីឱ្យបានយល់ដឹងល្អប្រសើរចំពោះ ទំនាក់ទំនងនេះនិងបានអំពាវនាវដល់ស្ត្រីត្រូវពិសាផ្លែក្រូចពោធិសាត់និងក្រូចថ្លុងច្រើនជាង ទឹកផ្លែឈើដើម្បីចៀសវាងការមានជាតិស្ករខ្ពស់។

ការសិក្សាលើកមុនបានបង្ហាញថាសារធាតុផ្លាវ៉ាណយស៍ដែលបានពីផ្លែក្រូចអាចជួយការពារការ ឡើងទម្ងន់និងថែមទាំងជួយការពារគ្រោះថ្នាក់នៃការកើតជម្ងឺទឹកនោមផ្អែមនិងជម្ងឺបេះដូង។

ព័ត៌មានសុខភាព

ជក់បារីធ្វើឱ្យបុរសថម​ថយបញ្ហាស្មារតី

ការសិក្សាមួយរបស់អង់គ្លេសដែលបានចុះផ្សាយនៅសហរដ្ឋ​អាមេរិកកាលពីថ្ងៃច័ន្ទ
បានឱ្យដឹងថាបុរសដែលជក់បារីមានប្រាជ្ញាស្មារតីថយចុះច្រើនជាងបុរសដែលមិន
ជក់បារីប៉ុន្តែភាពដូចគ្នានេះមិនកើតមាននៅក្នុងចំណោមស្ត្រីទេ។

ការសិក្សានិយាយថាផលប៉ះពាល់នៃការជក់បារីរយៈពេលយូរគឺបង្ហាញអំពីការបាត់បង់ស្មារតី​ចងចាំអសមត្ថភាពក្នុងការភ្ជាប់ទំនាក់ទំនងពីអតីតកាលជាមួយនិងសកម្មភាពនាពេលបច្ចុប្បន្ន​ហើយធ្លាក់ចុះទាំងស្រុងនូវភាពប៉ិនប្រសប់នៃការយល់ដឹង។

ការសិក្សាបានតាមដានបុរសជាង៥.០០០នាក់និងស្ត្រី២.១០០នាក់នៅក្នុងផ្នែកស៊ីវិលអង់គ្លេស។​ការសិក្សាបានធ្វើទៅលើមនុស្សមានអាយុជាមធ្យម៥៦ឆ្នាំហើយបានធ្វើការតាមដានរហូតដល់រយៈ​ ពេល២៥ឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវនៅឯសកលវិទ្យាល័យឡុនដុនបានធ្វើការត្រួតពិនិត្យស្ថានភាពនៃការជក់បារី​ហើយធ្វើការពិសោធន៍ទៅលើការយល់ដឹងជាបន្តបន្ទាប់។ពួកគេបានរកឃើញថាការជក់បារី​មានជាប់ទាក់ទងទៅនឹងការធ្លាក់ចុះយ៉ាងឆាប់រហ័សនូវសមត្ថភាពខាងបញ្ញាស្មារតីនៅគ្រប់ការ​ធ្វើពិសោធន៍ពីការយល់ដឹងទាំងអស់ក្នុងចំណោមបុរសដែលជក់បារី​នៅពេលដែលគេ​ប្រៀបធៀប​ជាមួយបុរសដែលមិនជក់បារី។

លោកសេវេរីនសាបៀអ្នកដឹកនាំការសិក្សាមកពីសកលវិទ្យាល័យឡុនដុននិយាយថាការសិក្សា​របស់យើងបង្ហាញថាមានការជាប់ទាក់ទងគ្នារវាងការជក់បារីនិងការយល់ដឹង​    ជាពិសេសនៅ ពេលវ័យចាស់។

បុរសដែលបានឈប់ជក់បារីអស់រយៈពេល១០ឆ្នាំក្នុងពេលធ្វើការសិក្សានៅតែស្ថិតក្នុងគ្រោះថ្នាក់​នៃការធ្លាក់ចុះនូវបញ្ញាស្មារតីប៉ុន្តែពេលឈប់ជក់រយៈពេលយូរនោះកម្រិតនៃការធ្លាក់ចុះនឹង​ ថមថយ​វិញ។

ព័ត៌មានសុខភាព

ផឹកទឹកដោះគោមួយកែវ​រាល់ថ្ងៃជួយបង្កើនថាម​ពលខួរក្បាល


ទឹកដោះគោត្រូវបានគេដឹងជាយូរមកហើយថាបានជួយ​កសាងឆ្អឹងឱ្យមានសុខភាព
ល្អនិងផ្តល់ដល់រាងកាយនូវវីតាមីននិងជួយជំរុញជាតិប្រូតេអ៊ីន។ប៉ុន្តែនៅពេលនេះ
វាកំពុងត្រូវបានចាត់ទុកថាជាអាហារជំនួយដល់ស្មារតីបន្ទាប់ពីការសិក្សាមួយបានរកឃើញថាអ្នក​ដែលផឹកទឹកដោះគោជាទៀងទាត់អាចជួយដល់ខួរក្បាលរបស់គេឱ្យមានថាមពលខ្លាំងក្លា។

ក្រុមអ្នកវិទ្យាសាស្ត្របានសួរបុរសនិងស្ត្រីចំនួន៩៧២នាក់ក្នុងនោះបានសួរថាតើពួកគេប្រើផលិត​ផលទឹកដោះបានញឹកញាប់ដែរឬទេហើយថែមទាំងសួរថាតើពួកគេមានប្រើទឹកដោះគោដាក់ក្នុង​តែឬកាហ្វេរបស់ពួកគេដែរឬទេ។

ការសិក្សាបានរកឃើញថាមនុស្សធំដែលបានប្រើប្រាស់ផលិតផលទឹកដោះយ៉ាងតិច៥ឬ៦ដង​ក្នុង១សប្តាហ៍មានស្មារតីចងចាំល្អបើប្រៀបធៀបជាមួយមនុស្សដែលកម្រផឹកទឹកដោះគោឬ​បរិភោគ​ផលិតផលធ្វើពីទឹកដោះ។​ក្នុងការធ្វើពិសោធន៍ខ្លះមនុស្សធំដែលមិនសូវប្រើផលិតផលធ្វើពីទឹកដោះ​មានស្មារតីមិនចងចាំល្អ៥ដងបើប្រៀបធៀបជាមួយមនុស្សដែលបានប្រើប្រាស់វាពី២ទៅ៤ដង​ក្នុង១សប្តាហ៍។

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យម៉េនក្នុងសហរដ្ឋអាមេរិកជឿថាសារធាតុបំប៉នសំខាន់ៗ​ក្នុងទឹកដោះដូចជាម៉ាញេស្យូមជាដើមអាចជួយសង្គ្រោះការបាត់បង់ការចងចាំ។

ពួកគេក៏សង្ស័យដែរថាអាហារទឹកដោះអាចជួយការពារប្រឆាំងនឹងការកើតជម្ងឺបេះដូងនិងការឡើង​សម្ពាធឈាមហើយថែមទាំងជួយឱ្យសមត្ថភាពរបស់ខួរក្បាលដំណើរការទៅបានត្រឹមត្រូវ។

ប៉ុន្តែអ្នកជំនាញការខ្លះបានជំទាស់ទៅនឹងការរកឃើញនេះដោយនិយាយថាផលិតផលធ្វើពីទឹកដោះ​នឹងបង្កើនលទ្ធភាពនៃការកើតជម្ងឺបេះដូងនិងជម្ងឺដាច់សរសៃឈាមខួរក្បាលដោយសារ​ផលិតផល​​ ទាំងនោះមានជាតិខ្លាញ់យ៉ាងច្រើន។

ព័ត៌មានសុខភាព

ផឹកតែបីពែងក្នុងមួយថ្ងៃ​អាចកាត់បន្ថយការឡើង​សម្ពាធឈាម

វាជាដំណឹងថ្មីនិងជាដំណឹងល្អសម្រាប់មនុស្សដែលបានផឹកតែ​មួយពែងជារៀងរាល់
ថ្ងៃនោះគឺការផឹកតែអាចកាត់បន្ថយបានយ៉ាងច្រើននូវការឡើងសម្ពាធឈាម។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យអូស្ត្រាលីខាងលិចបានរកឃើញថាផឹកតែបីពែងជារៀង រាល់ថ្ងៃជួយបញ្ចុះការឡើងសម្ពាធឈាម។ទោះជាយ៉ាងណាក្រុមស្រាវជ្រាវបានផ្អែកទៅលើការរក
ឃើញរបស់ពួកគេទៅលើការផឹកតែខ្មៅនិងឥទ្ធិពលនៃការផឹកតែជាមួយទឹកដោះគោដែលគេមិន​ស្គាល់។   តែគឺជាភេសជ្ជៈដែលគេនិយមបំផុតទីពីរនៅក្នុងពិភពលោកបន្ទាប់ពីទឹក។​ពោរពេញទៅ ដោយសារធាតុប៉ូលីហ្វេណុលសារធាតុប្រឆាំងនឹងជាតិពុលដែលត្រូវបានគេដឹងថាជាអ្នកបញ្ឈប់ កោសិកាមហារីកមីនឱ្យរីកធំធាត់។

ការសិក្សាមួយទៀតពីសកលវិទ្យាល័យហាវ៉ាតបានរកឃើញថាភេសជ្ជៈនេះអាចជួយជំរុញតួនាទី ភាពស៊ាំ។     នៅពេលនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញភស្តុតាងកាន់តែច្រើនថែមទៀតដែល បង្ហាញថាតែអាចថែរក្សាសុខភាពបេះដូង។

អ្នកស្រាវជ្រាវនាំមុខគេលោកសាស្ត្រាចារ្យចូណាថាន់ហ៊ូតសុននិយាយថាមានភស្តុតាងរួចជាស្រេច​ហើយថាតែល្អសម្រាប់សុខភាពបេះដូងរបស់មនុស្សប៉ុន្តែនេះជាការរកឃើញដ៏មានសារៈសំខាន់ ពីព្រោះវាបង្ហាញពីការជាប់ទាក់ទងរវាងតែនិងកត្តាគ្រោះថ្នាក់សំខាន់មួយនោះគឺជម្ងឺបេះដូង

ព័ត៌មានសុខភាព

លេបអាស្ពីរីនរាល់ថ្ងៃអាច​បណ្តាលឱ្យហូរឈាមក្នុង​ខ្លួន

ការសិក្សាទៅលើមនុស្សជាង១០០.០០០នាក់ដោយសកល​វិទ្យាល័យឡុនដុន​បានរកឃើញថា ការ លេបអាស្ពីរីនមួយគ្រាប់​ក្នុងមួយថ្ងៃអាចកាត់បន្ថយគ្រោះ​ថ្នាក់កើតជម្ងឺបេះដូងបាន១០ភាគរយ។

ប៉ុន្តែការលេបវាយូរពេកអាចបង្កើនគ្រោះថ្នាក់ដល់ជីវិត៣០ភាគរយឬធ្វើឱ្យទន់ខ្សោយចរន្តឈាមហូរ នៅក្នុងខ្លួន។    ថ្នាំអាស្ពីរីនដែលជួយឱ្យឈាមហូរឆ្មារៗនិងជួយទប់ស្កាត់ការកកឈាមនោះ គឺជាថ្នាំ សម្រាប់ព្យាបាលអ្នកជម្ងឺដែលងើបពីជម្ងឺខ្សោយបេះដូងឬជម្ងឺដាច់សរសៃឈាម។

គ្រូពេទ្យជាច្រើនក៏បានចេញវេជ្ជបញ្ជាឱ្យលេបអាស្ពីរីនជាទៀងទាត់។ប៉ុន្តែការលេបវាយូរអាចនាំឱ្យ កើតដំបៅក្រពេះនិងហូរឈាមក្នុងខ្លួន។សម្រាប់មនុស្ស១២០នាក់ដែលព្យាបាលអាស្ពីរីនអស់ រយៈពេលប្រហែល៦ឆ្នាំមានអ្នកជម្ងឺម្នាក់ដែលកើតជម្ងឺបេះដូងត្រូវបានបញ្ចៀស។

ប៉ុន្តែក្នុងរយៈពេលដូចគ្នានេះដែរមនុស្សម្នាក់ក្នុងចំណោម៣៧នាក់បានកើតការហូរឈាមយ៉ាងខ្លាំង។​គ្រូពេទ្យបានណែនាំដល់អ្នកជម្ងឺត្រូវប្រើថ្នាំអាស្ពីរីនយ៉ាងប្រុងប្រយ័ត្នដោយមិនត្រូវលេបច្រើន​ស្រេច​តែចិត្តនោះទេ។

ព័ត៌មានសុខភាព

កើតទុក្ខព្រួយបង្កើនគ្រោះ​ថ្នាក់កើតជម្ងឺបេះដូង

ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថាការកើតទុក្ខ​ព្រួយដោយសារមរណភាពនៃ មនុស្សដែលជាទីស្រឡាញ់ម្នាក់អាចបណ្តាលឱ្យមានគ្រោះថ្នាក់នៃការកើតជម្ងឺខ្សោយបេះដូង ជាពិសេសរយៈពេលប៉ុន្មានថ្ងៃដំបូងក្រោយពេលមនុស្សជាទីស្រឡាញ់បានស្លាប់ទៅ។

ការស្រាវជ្រាវបានតាមដានមនុស្សធំជិត២.០០០នាក់ដែលបាននៅរស់ពីការកើតជម្ងឺខ្សោយបេះដូង និងបានរកឃើញថាក្នុងចំណោមអ្នកដែលទើបបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួននោះ គ្រោះថ្នាក់នៃការកើតជម្ងឺខ្សោយបេះដូងបានកើនឡើង២១ដងខ្ពស់ជាងការរស់នៅធម្មតាក្នុង ថ្ងៃដំបូង។

អត្រាគ្រោះថ្នាក់នៅតែមានចំនួន៦ដងខ្ពស់ជាងធម្មតារហូតដល់សប្តាហ៍ទី១ហើយបានថយចុះយឺតៗ ក្នុងអំឡុងខែទី១។ការកើតទុក្ខព្រួយខ្លាំងអាចបណ្តាលឱ្យមានរោគសញ្ញាជាច្រើនដែលបង្កើន គ្រោះថ្នាក់បេះដូងក្នុងនោះមានចង្វាក់បេះដូងលោតញាប់,សម្ពាធឈាមឡើងខ្ពស់កម្រិតអ័រម៉ូនក្លាយ ទៅ ស្ត្រែសនិងសរសៃឈាមកករឹង។

មនុស្សដែលកើតទុក្ខព្រួយក៏ងាយនឹងបាត់បង់ដំណេក,មិនបានលេបថ្នាំនិងបរិភោគតិចតួចដែលក៏ អាចបង្កើនគ្រោះថ្នាក់ដល់បេះដូងផងដែរ។

សាស្ត្រាចារ្យអេលីហ្សាប៊ែតម៉ូស្តូហ្វស្គីអ្នកដឹកនាំការសិក្សាស្រាវជ្រាវនិយាយថាមិត្តភក្តិនិងគ្រួសារ នៃមនុស្សដែលកើតទុក្ខព្រួយគួរផ្តល់ការគាំទ្រឱ្យបានជិតស្និទ្ធដើម្បីជួយរារាំងកុំឱ្យហេតុការណ៍ បែបនេះកើតឡើងជាពិសេសនៅពេលជិតចាប់ផ្តើមកើតទុក្ខ

ការសិក្សាមុនៗបានបង្ហាញថាគូស្វាមីភរិយាដែលកើតទុក្ខព្រួយខ្លាំងមានគ្រោះថ្នាក់ដល់ស្លាប់ រយៈពេលយូរដោយកើតជម្ងឺខ្សោយបេះដូងនិងជម្ងឺដាច់សរសៃឈាមខួរក្បាលដែលទទួលខុសត្រូវ ក្នុង ការស្លាប់ចំនួន៥៣ភាគរយ។

ព័ត៌មានសុខភាព

ស្ត្រីទៅជួបគ្រូពេទ្យញឹក​ញាប់ជាងបុរស

វាជារឿងធម្មតាដែលស្ត្រីបានទៅជួបគ្រូពេទ្យនៅពេលដែលពួក​នាងមានជម្ងឺខណៈដែលបុរស ច្រើនតែខ្ជិលច្រអូសក្នុងការទៅជួបគ្រូពេទ្យ។ការសិក្សាមួយបានរកឃើញថាស្ត្រីទៅជួបគ្រូពេទ្យ ញឹកញាប់ដោយសារតែនាងមានជម្ងឺច្រើនជាងបុរស។

ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោកដេវីតម៉ាល់ម៊ូស៊ីមកពីទីភ្នាក់ងារសុខភាពសាធារណៈក្នុង ទីក្រុងបាសេឡូណានៃប្រទេសអេស្ប៉ាញបានរកឃើញថាស្ត្រីបានទៅជួបគ្រូពេទ្យញឹកញាប់។ ពួកគេនិយាយថានេះជាការបង្ហាញថាស្ត្រីទំនងជាមានបញ្ហាខាងសុខភាពឬការយកចិត្តទុកដាក់ ពីសុខភាពច្រើនជាងបុរស។

ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលទិន្នន័យពីការស្រាវជ្រាវសុខភាពជាតិឆ្នាំ២០០៦ដែលរួមមានការ ធ្វើសម្ភាសទៅលើមនុស្សចំនួន២៩.០០០នាក់។ពួកគេបានរកឃើញថាស្ត្រី៣៨,៨ភាគរយ និយាយ ថាសុខភាពរបស់ពួកនាងទន់ខ្សោយ។ស្ត្រី២៥,៧ភាគរយនិយាយថានាងមានជម្ងឺរ៉ាំរៃដែលកម្រិតការ ធ្វើសកម្មភាពរបស់ពួកនាង។

តួលេខនេះបើប្រៀបធៀបទៅនឹងបុរស២៧ភាគរយបាននិយាយថាពួកគេមានសុខភាពទន់ខ្សោយ និង១៩,៣ភាគរយនិយាយថាពួកគេមានជម្ងឺរ៉ាំរៃ។
ព័ត៌មានសុខភាព

ពិសារអាហារត្រីជួយការ​ពារខួរក្បាលកុំឱ្យភ្លេច​ភ្លាំង

ការសិក្សាមួយបានរកឃើញថាការពិសារអាហារត្រីដែល​មាន​ខ្លាញ់បន្លែនិងផ្លែឈើអាចការពារការ សឹករិច​រិលនៃខួរក្បាលក្នុងវ័យចាស់ដែលមានជាប់ទាក់ទងទៅនឹងជម្ងឺបាត់បង់ការចងចាំ។

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថាមនុស្សចាស់ដែលមានកម្រិតវីតាមីនខ្ពស់និងជាតិខ្លាញ់​ត្រីអូមេហ្គា៣នៅក្នុងឈាមរបស់ពួកគេមានប្រាជ្ញាស្មារតីល្អជាងមនុស្សដែលបរិភោគអាហារ​ដែល​មិនសូវផ្តល់ផលប្រយោជន៍ដល់សុខភាព។

ការស្គែនខួរក្បាលបានបង្ហាញថាមនុស្សដែលមានកម្រិតវីតាមីនដេខ្ពស់បំផុតនិងជាតិខ្លាញ់ត្រី​អូមេហ្គា៣ដែលត្រូវបានរកឃើញនៅក្នុងត្រីដូចជាត្រីម៉ាការ៉ែលនិងវីតាមីនបេវីតាមីនសេនិងវីតាមីនអ៊ី​ដែលគេរកឃើញនៅក្នុងផ្លែឈើនិងបន្លែសំខាន់ៗនោះមានបរិមាណខួរក្បាលកាន់តែធំ។

ផ្ទុយទៅវិញមនុស្សដែលឈាមរបស់ពួកគេមានកម្រិតជាតិខ្លាញ់ខ្ពស់ដែលគេរកឃើញនៅក្នុងនំនិង​អាហារក្រៀមរួមទាំងសាច់ក្រហមនោះមានពិន្ទុអាក្រក់បំផុតនិងមានជាលិកាខួរក្បាលតិចតួច។

ក្រុមអ្នកស្រាវជ្រាវនិយាយថាការរកឃើញនេះជាការបញ្ជាក់ថាខ្លាញ់ត្រីអាចជួយការពារនិងព្យាបាល​នូវការបាត់បង់ការចងចាំដែលទាក់ទងទៅនឹងអាយុចាស់។

ពួកគេបានណែនាំថាត្រូវបរិភោគអាហារដែលមានសាច់ត្រីអាហារដែលសម្បូរដោយផ្លែឈើនិងបន្លែ​និងថែរក្សាសុខភាពឱ្យបានល្អចៀសវាងការជក់បារីធ្វើការហាត់ប្រាណជាញឹកញាប់និងជាទៀងទាត់​និង​ថែរក្សាសម្ពាធឈាមឱ្យនៅនឹងព្រមទាំងធ្វើការត្រួតពិនិត្យកូឡេស្តេរ៉ូលផងដែរ។

អាហារនិងការហាត់ប្រាណដូចខាងលើគឺជាការជួយបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់កើតជម្ងឺភ្លេចភ្លាំង​បាត់បង់ការចងចាំនៅពេលដែលខ្លួនចាស់ទៅ។
ព័ត៌មានសុខភាព

ថ្នាំការពារឡើងសម្ពាធ​ឈាមជួយឱ្យមានអាយុ​វែង

ការសិក្សាមួយរបស់អាមេរិកបានឱ្យដឹងថាអ្នកដែលបានលេបឱសថការពារការឡើងសម្ពាធឈាម នៅក្នុងការ​ធ្វើពិសោធន៍ក្នុងទសវត្ស១៩៨០បានបង្ហាញថាពួកគេមានអាយុវែង២០ឆ្នាំច្រើន ជាងអ្នក ដែលបានលេបថ្នាំស្ករ។

ការពិសោធន៍បានធ្វើទៅលើអ្នកជម្ងឺចំនួន៤.៧៣៦នាក់មានអាយុ៦០ឆ្នាំនិងច្រើនជាងនេះដែលបាន​កើតជម្ងឺឡើងសម្ពាធឈាម(លើសឈាម)។អ្នកជម្ងឺខ្លះត្រូវបានផ្តល់ឱសថមួយួដែលមានឈ្មោះថា ​Chlortha-lidone និងអ្នកខ្លះទៀតត្រូវបានផ្តល់ថ្នាំស្ករសម្រាប់រយៈពេល៤,៥ឆ្នាំដោយចាប់ផ្តើម ក្នុង ឆ្នាំ១៩៨៥។

នៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅរដ្ឋញូវចឺស៊ីបានសម្រេចចិត្តធ្វើការត្រួតពិនិត្យចង់ដឹងថាតើ
ការព្យាបាលបែបនេះមានឥទ្ធិពលទៅលើអាយុវែងរបស់មនុស្សដែរឬយ៉ាងណា។

ជាការពិតពួកគេបានរកឃើញថាអ្នកដែលបានលេបឱសថChlorthalidone មានអាយុរស់នៅបាន ច្រើន​​ ខែជាងអ្នកដែលបានលេបថ្នាំស្ករ។អ្នកដែលបានលេបឱសថនេះរស់នៅបាន១៥៨ថ្ងៃវែងជាង អ្នកដែលបានលេបថ្នាំស្ករនិងរស់នៅបាន១០៥ថ្ងៃវែងជាងពេលដែលពួកគេត្រូវស្លាប់ដោយសារ​ហេតុផលណាមួយ។

ការសិក្សាដែលដឹកនាំដោយលោកចនកូស្ទីសមកពីសកលវិទ្យាល័យឱសថនិងទន្តសាស្ត្រអាមេរិក​គឺជាការបញ្ជូនសារដ៏ខ្លាំងមួយដល់អ្នកជម្ងឺនិងវេជ្ជបណ្ឌិតអំពីផលប្រយោជន៍នៃការព្យាបាលប្រឆាំង​នឹងជម្ងឺឡើងសម្ពាធឈាម។

ដោយទុកឱ្យជម្ងឺឡើងសម្ពាធឈាមមិនអាចត្រួតត្រាបាននោះជម្ងឺនេះអាចនាំទៅរកការខូចបេះដូង​ការដាច់សរសៃឈាមខួរក្បាលនិងជម្ងឺក្រលៀន។យោងតាមមជ្ឈមណ្ហលត្រួតពិនិត្យនិងការពារជម្ងឺ​អាមេរិកបានឱ្យដឹងថាមនុស្សពេញវ័យអាមេរិកប្រហែលម្នាក់ក្នុងចំណោម៣នាក់កើតជម្ងឺ
លើសឈាម។

ព័ត៌មានសុខភាព

ពិសាត្រីបង្កើនសុខភាព​បេះដូងស្ត្រី

ការសិក្សាមួយធ្វើឡើងដោយជនជាតិដាណឺម៉ាកម្នាក់បានឱ្យ​​ដឹង​នៅថ្ងៃចន្ទនេះថាស្ត្រី
ដែលមានអាយុត្រូវមានកូនអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺបេះដូងដោយការ
ពិសាអាហារត្រីដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ជាទៀងទាត់។

ការសិក្សានេះគឺជាការរកឃើញលើកដំបូងហើយដែលពិនិត្យទៅលើស្ត្រីវ័យក្មេងមានអាយុចាប់ពី
១៥ដល់៤៩ឆ្នាំហើយកំណត់ថាតើត្រីនៅក្នុងរបបអាហាររបស់ពួកគេមានផលប៉ះពាល់ពិតប្រាកដ​ទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគេដែរឬយ៉ាងណា។

ការសិក្សានិយាយថាស្ត្រីដែលកម្រឬមិនដែលពិសាត្រីមានកើតបញ្ហាបេះដូងចំនួន៥០ភាគរយក្នុង​រយៈពេល៨ឆ្នាំច្រើនជាងស្ត្រីដែលពិសាត្រីជាទៀងទាត់។ស្ត្រីដែលកម្រឬមិនដែលពិសាត្រីទាល់តែ​សោះ​ប្រឈមមុខនឹងការកើតជំងឺបេះដូង៩០ភាគរយខ្ពស់ជាងស្ត្រីដែលពិសាត្រីរៀងរាល់សប្តាហ៍។

នៅពេលដែលក្រុមអ្នកស្រាវជ្រាវបានពិនិត្យទៅលើស្ត្រីដែលមិនដែលពិសាត្រីទាល់តែសោះពួកគេ​បានរកឃើញថាស្ត្រីទាំងនោះមានអត្រាកើតជំងឺបេះដូង​ដល់ទៅ៣ដងខ្ពស់ជាងស្ត្រីដែល​ពិសាត្រីជា​ប្រចាំ។

ការសិក្សានេះផ្អែកទៅលើការរកឃើញរបស់ស្ត្រីជនជាតិដាណឺម៉ាកម្នាក់ដែលបានសិក្សាទៅលើស្ត្រី
៤៩.០០០នាក់ដែលមានអាយុជាមធ្យម៣០ឆ្នាំក្នុងរយៈពេល៨ឆ្នាំ។
ព័ត៌មានសុខភាព

ផឹកស្រាល្មមកាត់បន្ថយ​គ្រោះថ្នាក់កើតជម្ងឺទឹក​នោមផ្អែម

ការសិក្សាថ្មីមួយបានបង្ហាញថាស្ត្រីវ័យកណ្តាលដែលពិសាអា​ហារមានសារធាតុកាបោនច្រើនអាច កាត់បន្ថយ​គ្រោះថ្នាក់នៃ​ការកើតជម្ងឺទឹកនោមផ្អែមប្រភេទ២បានដោយការផឹកស្រាក្នុងកម្រិតល្មម។

បន្ទាប់ពីបានតាមដានស្ត្រីជាង៨០.០០០នាក់អស់រយៈពេល២៦ឆ្នាំមកក្រុមអ្នកស្រាវជ្រាវបានរក ឃើញថាអ្នកដែលពិសាអាហារដែលមានសារធាតុកាបោនច្រើនដូចជានំប៉័ងពណ៌សដំឡូងនិង ភេសជ្ជៈ មានជាតិស្ករបានកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺទឹកនោមផ្អែមបាន៣០ភាគរយច្រើន ជាងស្ត្រីដែលមានទម្លាប់ពិសាអាហារដូចគ្នានេះដែរតែមិនបានផឹកស្រា។

វេជ្ជបណ្ឌិតហ៊្វ្រែងហ៊ូដែលបានសិក្សាស្តីពីអាហារបំប៉ននៅឯសកលវិទ្យាល័យហាវ៉ាតក្នុងទីក្រុងបូស្តុន​រដ្ឋម៉ាសាឈូសេតសហរដ្ឋអាមេរិកបាននិយាយថាប្រសិនបើយើងពិសាអាហារដែលមានសារធាតុ កាបោនច្រើនដោយមិនបានផឹកស្រាទេនោះគ្រោះថ្នាក់របស់យើងក្នុងការកើតជម្ងឺទឹកនោមផ្អែមត្រូវ បានបង្កើនចំនួន៣០ភាគរយ

លោកវេជ្ជបណ្ឌិតហ៊្វ្រែងនិយាយថាប៉ុន្តែប្រសិនបើយើងពិសាអាហារដែលមានសារធាតុកាបោនច្រើន​ប៉ុន្តែផឹកស្រាក្នុងចំនួនសមល្មមនោះគ្រោះថ្នាក់ដែលកើនឡើងនោះត្រូវបានកាត់បន្ថយ

ជម្ងឺទឹកនោមផ្អែមអាចនាំទៅរកបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀតដូចជាជម្ងឺបេះដូងនិងជម្ងឺដាច់​សរសៃ ឈាមខួរក្បាលការខូចសរសៃប្រសាទនិងពិការ។

ការសិក្សាថ្មីនេះមិនបានបង្ហាញថាស្រាការពារប្រឆាំងទល់នឹងជម្ងឺទឹកនោមផ្អែមទេ។   ប៉ុន្តែលោក វេជ្ជបណ្ឌិតហ៊្វ្រែងនិងសហការីរបស់លោកគណនាថាជាតិសុរាអាចប៉ះពាល់ទៅដល់ការបញ្ចោញជាតិ អ៊ីនស៊ូលីននៅក្នុងរាងកាយនិងសារធាតុដទៃទៀតបន្ទាប់ពីពិសាអាហារដោយវាបានធ្វើឱ្យសឹករិចរិល នូវជាតិស្ករក្នុងឈាមដែលជំរុញឱ្យកើតជម្ងឺទឹកនោមផ្អែម។

ព័ត៌មានសុខភាព

អាហារត្រីផ្តល់ប្រយោជន៍​ច្រើនដល់ខួរក្បាល

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាបរិភោគត្រីដែលសម្បូរខ្លាញ់​ដូចជាត្រីសល់ម៉ុននិងត្រីត្រោតអាច ជួយបង្កើនការចងចាំ​នៃខួរក្បាល។ការសិក្សាថ្មីមួយបានរកឃើញថាសារធាតុអាស៊ីត មួយដែលរក ឃើញនៅក្នុងត្រីនិងអាហារសមុទ្រអាចបង្កើនដល់មុខងារចងចាំរបស់ខួរក្បាលបាន១៥ភាគរយ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅពេលនេះកំពុងតែលើកឡើងពីសារៈសំខាន់នៃអាហារដែលមានសាច់ត្រី ច្រើនសម្រាប់ថែរក្សាសុខភាពខួរក្បាលនិងទប់ស្កាត់មិនឱ្យកើតមានជម្ងឺភ្លេចភ្លាំង។

ក្នុងរយៈពេល៦ខែនៃការពិសោធន៍មួយមនុស្សពេញវ័យ១៧៦នាក់ត្រូវបានផ្តល់អាហារដែលមាន​ផ្ទុកសារធាតុ DHAដែលជាអាស៊ីតខ្លាញ់អូមេហ្គា-៣ដែលគេរកឃើញនៅក្នុងអាហារ នានាដូចជា ត្រីសល់ម៉ុនត្រីសាឌីនត្រីត្រោតបង្គានិងគ្រំ។

ក្រោយពីការបរិភោគអាហារទាំងនេះរួចមកស្មារតីចងចាំនិងល្បឿននៃការចងចាំបានបង្ហាញថាមាន​ការរីកចម្រើនយ៉ាងខ្លាំង។គេជឿថាសារធាតុDHAអាចជាកូនសោដ៏សំខាន់ក្នុងការការពារមិនឱ្យ​កើតជម្ងឺភ្លេចភ្លាំងវង្វេងស្មារតី។

ក្រុមអ្នកស្រាវជ្រាវនិយាយថាខណៈដែលមនុស្សជាច្រើនមិនបានបរិភោគត្រីនិងអាហារសមុទ្រឱ្យ​បានគ្រប់គ្រាន់នោះខួរក្បាលរបស់ពួកគេអាចថមថយនូវការចងចាំ។

ការសិក្សាបានបង្ហាញថាអ្នកចូលរួមជាបុរសដែលបានទទួលសារធាតុ DHAមានស្មារតីចងចាំ១៥​ភាគរយលឿនជាងស្មារតីចងចាំរបស់ស្ត្រីដែលទទួលបានតែ៧ភាគរយ។

ក្រុមអ្នកសិក្សាបានណែនាំឱ្យអ្នកបរិភោគគួររួមបញ្ចូលអាហារជាសាច់ត្រីយ៉ាងតិច២ដងក្នុង១សប្តាហ៍​ក្នុងនោះមានត្រីសម្បូរខ្លាញ់ឱ្យបានម្តងនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ខ្លួន។
ព័ត៌មានសុខភាព

ប្រើប៉ារ៉ាសេតាម៉ុលច្រើន​ពេកប្រយ័ត្នខូចថ្លើម

ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានព្រមានថាការលេបថ្នាំប៉ារ៉ា​សេតាម៉ុលជាប្រភេទថ្នាំគ្រាប់និងជា ប្រភេទ ​ ថ្នាំព្យាបាលជម្ងឺ​ផ្តាសាយច្រើនពេកវាអាចនឹងសម្លាប់អ្នកបាន។

ពួកគេនិយាយថាជនរងគ្រោះនៃការលេបថ្នាំប៉ារ៉ាសេតាម៉ុលច្រើនជ្រុលមិនបានដឹងថាចំនួនថ្នាំដែល ពួកគេកំពុងតែលេបអាចនឹងធ្វើឱ្យស្លាប់តែក្នុងពេល២ឬ៣ថ្ងៃនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកជំនាញក៏បានចង្អុលបង្ហាញផងដែរថាមនុស្សជាច្រើននឹងនាំគ្នា លេបថ្នាំប៉ារ៉ាសេតាម៉ុលឬឱសថផ្សំដែលមានផ្ទុកសារធាតុថ្នាំនេះនៅរដូវរងានេះដើម្បីកម្ចាត់រោគ ផ្តាសាយនិងគ្រុនហេតុនេះហើយវាគឺជាថ្នាំបំបាត់ការឈឺចាប់ដ៏សុវត្ថិភាពនិងមានប្រសិទ្ធភាពនៅ ពេលដែលយើងលេបវាក្នុងចំនួនដ៏ត្រឹមត្រូវ។

ការសិក្សាបានបង្ហាញថាហានិភ័យនៃការស្លាប់ដោយសារការចុះខ្សោយថ្លើមពីការកលេបថ្នាំប៉ារ៉ា សេតាម៉ុលច្រើនជ្រុលដោយមិនដឹងខ្លួនគឺខ្ពស់ជាងការប៉ុនប៉ងធ្វើអត្តឃាតគិតទុកមុនទៅទៀត។

ក្នុងការសិក្សាមានក្រុមស្រាវជ្រាវមួយដឹកនាំដោយវេជ្ជបណ្ឌិតខេណិតស៊ីមសុនបានវិភាគទិន្នន័យ ពីអ្នកជម្ងឺ៦៦៣នាក់ដែលគេបញ្ជូនមកកាន់គិលានដ្ឋានមួយនៅចន្លោះឆ្នាំ១៩៩២និងឆ្នាំ២០០៨ ជាមួយនឹងការខូចថ្លើមដោយសារថ្នាំប៉ារ៉ាសេតាម៉ុល។

ពួកគេបានរកឃើញមនុស្ស១៦១នាក់មានអាយុជាមធ្យម៤០ឆ្នាំបានលេបថ្នាំប៉ារ៉ាសេតាម៉ុលច្រើន ហួសកំណត់ជាធម្មតាពួកគាត់ប្រើថ្នាំនេះដើម្បីបំបាត់ឈឺពោះនិងឈឺខ្នងឈឺធ្មេញនិង ឈឺក្បាល ជាដើម។

ក្រុមអ្នកស្រាវជ្រាវណែនាំថាការលេបថ្នាំគ្រាប់ប៉ារ៉ាសេតាម៉ុលកម្រិត៥០០មិល្លីក្រាមចំនួន៨គ្រាប់ក្នុង​មួយថ្ងៃដែលស្មើនឹង៤ក្រាមនោះគួរតែជាកម្រិតថ្នាំដែលត្រូវលេបជាអតិបរមាក្នុងមួយថ្ងៃនោះហើយ។

ព័ត៌មានសុខភាព

សាច់មាន់និងស៊ុតអាច​ជួយបង្កើនការចងចាំ

នេះប្រហែលជាលើកដំបូងហើយដែលលោកអ្នកបាន​ឮអំពី​រឿងនេះប៉ុន្តែអាហារដែលសម្បូរដោយ សារធាតុឆូលីននេះ​អាច​ជួយការពារខួរក្បាលរបស់លោកអ្នកកុំឱ្យភ្លេចភ្លាំងបាន។

អាហារបំប៉នពីគ្រួសារវីតាមីនប៊ីត្រូវបានរកឃើញនៅក្នុងអាហារមានដូចជាសាច់មាន់ស៊ុតនិងត្រីទឹក​ប្រៃព្រមទាំងបន្លែមានដូចជាសណ្តែកសៀងជាដើម។ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យបូស្តុន​បានរកឃើញថាមនុស្សដែលទទួលបានសារធាតុឆូលីនយ៉ាងច្រើននៅក្នុងអាហាររបស់ពួកគេនោះគឺ​ពួកគេមានស្មារតីចងចាំល្អ។

ការស្រាវជ្រាវកាលពីពេលមុនបានរកឃើញថាអាហារតាមបែបមេឌីទែរ៉ាណេដែលរួមានសាច់ត្រី​បន្លែនិងប្រេងអូលីវអាចមានឥទ្ធិពលការពារមួយចំពោះខួរក្បាល។សម្រាប់ការសិក្សាថ្មីបំផុតនេះ​វេជ្ជបណ្ឌិតលោកស្រីរ៉ូដាអាវបានទទួលលទ្ធផលដោយសារតែបានធ្វើការសិក្សាអស់ពេលជាយូរ​មកហើយ។

មនុស្សពេញវ័យជិត១៤០០នាក់អាយុពី៣៦ទៅ៨៣ឆ្នាំបានឆ្លើយបញ្ជីសំណួរស្តីពីអាហារក្នុងចន្លោះ​ឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៥។បន្ទាប់មកនៅចន្លោះឆ្នាំ១៩៩៨និងឆ្នាំ២០០១ដោយពួកគេបានឆ្លងកាត់​ការពិសោធន៍ស្មារតីចងចាំនិងសមត្ថភាពផ្សេងៗទៀតនៃខួរក្បាល។

ការសិក្សាបានរកឃើញថាបុរសនិងស្ត្រីដែលមានសារធាតុឆូលីនច្រើននោះមានស្មារតីចងចាំល្អជាង​មនុស្សមានសារធាតុឆូលីនទាប។លោកស្រីវេជ្ជបណ្ឌិតរ៉ូដាអាវនិយាយថាមនុស្សដែលមានសារធាតុ​ឆូលីនទាបទំនងជាស្ថិតនៅលើផ្លូវឆ្ពោះទៅរកការធ្លាក់ចុះខាងប្រាជ្ញាស្មារតីច្រើនជាងមនុស្សដែល​មានសារធាតុនេះខ្ពស់។

ក្រុមអ្នកជំនាញការបានណែនាំឱ្យបុរសត្រូវទទួលសារធាតុឆូលីន៥៥០មីល្លីក្រាមក្នុង១ថ្ងៃខណៈដែល​ស្ត្រីគួរទទួលសារធាតុនេះ៤២៥មីល្លីក្រាម។
ព័ត៌មានសុខភាព

កាហ្វេអាចការពារប្រឆាំង​ទល់នឹងជម្ងឺមហារីក

សមាគមអាមេរិកស្រាវជ្រាវជម្ងឺមហារីកបានឱ្យដឹងថា​ការប្រើ​ប្រាស់កាហ្វេរយៈពេលយូរអាចជាប់​ ទាក់ទងទៅនឹងការកាត់​បន្ថយគ្រោះថ្នាក់នៃការកើតមហារីក។

លោកអ៊ែតវ៉តជីអូវ៉ានូស៊ីសាស្ត្រាចារ្យខាងអាហារបំប៉ននិងជម្ងឺរាតត្បាតនៅសាលាពេទ្យហាវ៉ាត និយាយថាកាហ្វេកំពុងតែ ក្លាយជាភ្នាក់ងារការពារមួយសម្រាប់ជម្ងឺមហារីកដែលមានជាប់ទាក់ទង ទៅនឹងការធាត់។

លោកជីអូវ៉ានូស៊ីដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៃការសិក្សានិយាយថាកាហ្វេត្រូវបានគេដឹង រួចទៅហើយថាបានការពារទល់នឹងជម្ងឺទឹកនោមផ្អែមដោយសារតែឥទ្ធិពលរបស់វាទៅលើអ៊ីនស៊ូលីន។ ដូច្នេះយើងសន្មត់ថាយើងបានឃើញវាកាត់បន្ថយជម្ងឺមហារីកខ្លះផងដែរ

ក្រុមអ្នកស្រាវជ្រាវបានធ្វើការអង្កេតពីការប្រើប្រាស់កាហ្វេទៅលើស្ត្រីដែលកើតជម្ងឺមហារីកពោះវៀន ចំនួន៦៧.៤៧០នាក់។បន្ទាប់ពីការសិក្សាអស់រយៈពេល២៦ឆ្នាំក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការផឹកកាហ្វេជាង៤ពែងក្នុង១ថ្ងៃមានជាប់ទាក់ទងទៅនឹងការកាត់បន្ថយគ្រោះថ្នាក់នៃការកើត មហារីកពោះវៀនចំនួន២៥ភាគរយ។

ការផឹកកាហ្វេចន្លោះ២ទៅ៣កែវក្នុង១ថ្ងៃមានជាប់ទាក់ទងទៅនឹងការកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺ មហារីកចំនួន៧ភាគរយ។

លោកជីអូវ៉ានូស៊ីនិយាយថាលោកសង្ឃឹមថាការសិក្សានេះនឹងនាំទៅរកការស្រាវជ្រាវបន្ថែមទៀតអំពី ឥទ្ធិពលរបស់កាហ្វេទៅលើជម្ងឺមហារីកពីព្រោះក្នុងការសិក្សានេះកាហ្វេដែលគេយកមកប្រើប្រាស់ គឺត្រូវបានជ្រើសរើសហើយមិនបានធ្វើព្រាវៗនោះទេ។ 

ព័ត៌មានសុខភាព

ខ្ទឹមសអាចជួយការពារ​បេះដូងកុំឱ្យខូចបាន

ការសិក្សាស្រាវជ្រាវបានបង្ហាញថាខ្ទឹមសអាចផ្តល់ការ​ការពារ​ប្រឆាំងនឹងការខូចបេះដូង។ មើមខ្ទឹមដែលមានជាតិហាងនេះ​មានផ្ទុកសារធាតុផ្សំមួយដែលមានឥទ្ធិពលការពារការបំផ្លាញ ជាលិកាបេះដូងដែលអាចនាំទៅរកការកើតជម្ងឺគាំងបេះដូង។

ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍សារធាតុមានឈ្មោះឌីយ៉ាលីលទ្រីស៊ុលហ្វីតទៅលើសត្វ​កណ្តុរដែលកើតការខូចបេះដូងពីការស្ទះសរសៃឈាមបេះដូង។ការព្យាបាលមុនពេលឈាមហូរ តែបន្តិចបានកាត់បន្ថយចំនួនជាលិកាបេះដូងដែលខូចបានជិតពីរដង។

សារធាតុឌីយ៉ាលីលទ្រីស៊ុលហ្វីតបានបញ្ចោញជាតិអ៊ីដ្រូហ្សែនស៊ុលហ្វីតដែលកាលពីពេលមុនគេ​ស្គាល់ថាវាបានការពារជាលិកាបេះដូងក្នុងកម្រិតទាប។ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យឱសថ​ក្នុងសហរដ្ឋអាមេរិកបានប្រែក្លាយសារធាតុឌីយ៉ាលីលទ្រីស៊ុលហ្វីតដែលជាសមាសធាតុប្រេងខ្ទឹមស​ឱ្យ​ទៅជាមធ្យោបាយមួយួដើម្បីនាំយកផលប្រយោជន៍នៃអ៊ីដ្រូហ្សែនស៊ុលហ្វីតទៅកាន់បេះដូង។

ការសិក្សានេះបានបង្ហាញថាសារធាតុឌីយ៉ាលីលទ្រីស៊ុលហ្វីតដែលនៅក្នុងខ្ទឹមសអាចការពារប្រឆាំង​ទល់នឹងការខូចបេះដូងហើយវាក៏អាចកាត់បន្ថយបាននូវការរីកបេះដូងដែលបណ្តាលមកពីបេះដូង​មិនដំណើរការ។
ព័ត៌មានសុខភាព

ប្រជាជនជាង៧លាននាក់​នៅប៉ាគិស្ថានកើតជម្ងឺទឹក​នោមផ្អែម

បណ្តាញផ្សាយព័ត៌មានប៉ាគិស្ថាននិយាយកាលពីថ្ងៃ​ច័ន្ទថា​ប្រទេសប៉ាគិស្ថានជាប់ចំណាត់ ថ្នាក់ទី៧ នៅក្នុងពិភព​លោក​ទាក់ទងទៅនឹងអត្រាមនុស្សតជម្ងឺទឹកនោមផ្អែមហើយប្រជាជនចំនួនជាង ៧លាននាក់ នៅក្នុងប្រទេសនេះគឺជាអ្នកជម្ងឺទឹកនោមផ្អែម។

ដោយដកស្រង់របាយការណ៍មួយរបស់សហព័ន្ធជម្ងឺទឹកនោមផ្អែមអន្តរជាតិពិភពលោកនោះកាសែត​ប៉ាគិស្ថានផ្សាយជាភាសាអង់គ្លេសឈ្មោះឌឹញូវស៍និយាយថាជារៀងរាល់ឆ្នាំមនុស្ស៨៩.០០០នាក់​បានស្លាប់ដោយសារជម្ងឺទឹកនោមផ្អែមនៅប៉ាគិស្ថានហើយចំនួននៃអ្នកកើតជម្ងឺទឹកនោមផ្អែមនៅក្នុង​ប្រទេសនេះអាចកើនដល់១១,៥លាននាក់ក្នុងឆ្នាំ២០២៥ប្រសិនបើមិនមានការចាត់វិធានការ​សម ស្របទេនោះ។

របាយការណ៍បានព្រមានថាបញ្ហានេះនឹងធ្វើឱ្យប៉ាគិស្ថានក្លាយជាប្រទេសធំបំផុតទី៥នៃពិភពលោក​ដែលមានអ្នកកើតជម្ងឺទឹកនោមផ្អែមច្រើនជាងគេក្នុងរយៈពេល១៤ឆ្នាំក្រោយ។

នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងក្នុងទីក្រុងអ៊ីស្លាម៉ាបាតដើម្បីរំលឹកដល់ទិវាជម្ងឺទឹកនោមផ្អែម​ពិភពលោកកាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១១វេជ្ជបណ្ឌិតអាប់ឌុសសាឡាមមកពីមន្ទីរពេទ្យអន្តរជាតិ​ស៊ីហ្វាដែលជាមន្ទីរពេទ្យឯកជនមួយក្នុងរដ្ឋធានីប៉ាគិស្ថានបាននិយាយថារៀងរាល់១០វិនាទីម្តង​មនុស្ស​២នាក់ត្រូវបានពិនិត្យឃើញថាមានកើតជម្ងឺទឹកនោមផ្អែមហើយមនុស្សម្នាក់ស្លាប់ដោយសារ​បញ្ហាទាក់ទងទៅនឹងជម្ងឺទឹកនោមផ្អែម។
ព័ត៌មានសុខភាព

ផឹកស្រាអាចបង្កើនគ្រោះ​ថ្នាក់កើតជម្ងឺមហារីក​សុដន់

ក្រុមអ្នកស្រាវជ្រាវនិយាយថាការផឹកស្រាសូម្បីតែចំនួន​តិច​តួចក៏ដោយក៏អាចបង្កើនគ្រោះថ្នាក់​ នៃការកើតជម្ងឺមហារីកដែរ។ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តីសមាគម វេជ្ជសាស្ត្រ អាមេរិកបានបង្ហាញថាការផឹកស្រាក្នុងចន្លោះ៣ទៅ៦កែវតូចក្នុង១សប្តាហ៍មានជាប់ ទាក់ទងទៅ នឹងកំណើនគ្រោះថ្នាក់១៥ភាគរយ។

ការសិក្សាដែលបានធ្វើទៅលើមនុស្ស១០៥.៩៨៦នាក់អស់រយៈពេលជិត២៨ឆ្នាំបានឱ្យដឹងថាកំណើន​នេះគឺតិចតួចទេ ក្រុមអ្នកជំនាញការនិយាយថាការកាត់បន្ថយការផឹកស្រាអាចកាត់ បន្ថយគ្រោះ ថ្នាក់ នៃការកើតជម្ងឺមហារីកសុដន់។

ការសិក្សាផ្សេងទៀតបានភ្ជាប់ឥទ្ធិពលនៃការផឹកស្រាទៅនឹងជម្ងឺមហារីកសុដន់ប៉ុន្តែអ្នកនិពន្ធនៃការ​សិក្សានោះបានអះអាងថាឥទ្ធិពលនៃការផឹកស្រាកម្រិតទាបមិនអាចកើតមហារីកបានទេ។

       ក្នុងចំណោម ស្ត្រីដែលមិនដែលផឹកស្រាសោះមានអ្នកកើតជម្ងឺមហារីកសុដន់២៨១នាក់ក្នុង ចំណោម ស្ត្រី១០០.០០០នាក់ក្នុង១ឆ្នាំ ជម្ងឺនេះបានកើនឡើងដល់៣៣៣នាក់សម្រាប់ស្ត្រីដែលផឹកស្រាក្នុងចន្លោះពី ៣ទៅ៦កែវក្នុង ១សប្តាហ៍។     ការកើតជម្ងឺមហារីកកាន់តែមានទំហំធំសម្រាប់ស្ត្រី៤១៣នាក់ដែលបានផឹកស្រា ច្រើនជាង១៩កែវ ក្នុង១សប្តាហ៍។
ព័ត៌មានសុខភាព

លេបថ្នាំអាស្ពីរីនរាល់ថ្ងៃ​រារាំងការកើតមហារីក​ពោះវៀន

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាឱសថអាស្ពីរីនគួរផ្តល់​រៀងរាល់ថ្ងៃដល់មនុស្សដែលមាន គ្រោះថ្នាក់ ខ្ពស់ពីការកើតជម្ងឺមហា​រីកពោះវៀន។ការសិក្សាមួយនិយាយថា លេបឱសថអាស្ពីរីន២គ្រាប់ក្នុង ១ថ្ងៃអស់ពេល២ឆ្នាំកាត់បន្ថយគ្រោះថ្នាក់កើតជម្ងឺមហារីកបាន៦៣ភាគរយក្នុងក្រុមអ្នកជម្ងឺ ដែល ស្ថិតក្នុងគ្រោះថ្នាក់ចំនួន៨៦១នាក់។

ក្រុមអ្នកជំនាញការនិយាយថា​​ ការរកឃើញនេះបានបង្ហាញថាឱសថអាស្ពីរីន អាចត្រូវបានប្រើ ប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក ការសិក្សាបានធ្វើទៅលើអ្នកជម្ងឺ៨៦១នាក់ ដែល កើតរោគសញ្ញាមហារីក។

ក្នុងពេលសាកល្បងមនុស្សទាំងអស់ក្នុងក្រុមនេះត្រូវបានផ្តល់ថ្នាំអាស្ពីរីន៦០០មីល្លីក្រាមរៀងរាល់ថ្ងៃ។
មនុស្សទាំងនោះបានកើតដុំសាច់មហារីក។ហើយក្រោយពេលលេបថ្នាំរួចជម្ងឺមហារីកពោះវៀនត្រូវ​បានកាត់បន្ថយ៤៤ភាគរយ។

នៅពេលដែលអ្នកជម្ងឺលេបឱសថនេះអស់ពេលយ៉ាងតិច២ឆ្នាំនោះជម្ងឺមហារីកត្រូវបានកាត់បន្ថយ​ចំនួន៦៣ភាគរយ។ការរកឃើញនេះនឹងអាចជួយកាត់បន្ថយមរណភាពនៃអ្នកកើតជម្ងឺមហារីក​បាន១.០០០នាក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអង់គ្លេស។

ឱសថអាស្ពីរីនត្រូវបានគេដឹងយ៉ាងទូលំទូលាយរួចហើយថាបានកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺ​គាំងបេះដូងនិងជម្ងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងខ្លួនអ្នកជម្ងឺដែលមានគ្រោះថ្នាក់ខ្ពស់។

ព័ត៌មានសុខភាព

ប្រើទូរស័ព្ទដៃមិនកើត​ជម្ងឺមហារីកខួរក្បាលទេ

ការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដាណឺ​ម៉ាក​កាលពីពេលថ្មីៗនេះបានបង្ហាញថាមិន​ មានភស្តុតាងដែល​បង្ហាញថាការប្រើប្រាស់ទូរស័ព្ទដៃអាចបង្កើនគ្រោះថ្នាក់កើតជម្ងឺមហារីក ខួរក្បាល នោះទេ។

ដើម្បីរកឃើញលទ្ធផលនេះក្រុមអ្នកស្រាវជ្រាវបានត្រួតពិនិត្យរបាយការណ៍សុខភាពចាប់ពីឆ្នាំ១៩៩០​ដល់ឆ្នាំ២០០៧សម្រាប់អ្នកប្រើទូរស័ព្ទដៃជនជាតិដាណឺម៉ាកចំនួន៣៥៨.៤០៣នាក់។

ពួកគេបានរកឃើញថាក្នុងចំណោមប្រជាជនដែលប្រើទូរស័ព្ទដៃអស់រយៈពេល១៣ឆ្នាំឬច្រើនជាង​នេះគ្រោះថ្នាក់កើតជម្ងឺមហារីកគឺស្ទើរតែដូចគ្នាទៅនឹងអ្នកមិនប្រើទូរស័ព្ទដៃដែរ។

ការរកឃើញដែលចុះផ្សាយក្នុងទស្សនាវដ្តីពេទ្យអង់គ្លេសកាលពីសប្តាហ៍មុនបានជួយសម្រាលការ​ភ័យខ្លាចក្នុងចំណោមអ្នកប្រើទូរស័ព្ទដៃចំនួន៥លាននាក់នៅទូទាំងពិភពលោក។

កាលពី៥ខែមុននេះសេចក្តីថ្លែងការណ៍មួយចេញពីទីភ្នាក់ងារអន្តរជាតិសម្រាប់ស្រាវជ្រាវជម្ងឺមហារីក​នៃអង្គការសុខភាពពិភពលោកបានបង្កការភ័យខ្លាចសម្រាប់អ្នកប្រើទូរស័ព្ទដៃនៅទូទាំងពិភពលោក​ដោយសារតែសេចក្តីថ្លែងការណ៍នោះបាននិយាយថា ការប្រើទូរស័ព្ទដៃអាចបណ្តាលឱ្យ កើតជម្ងឺ មហារីកខួរក្បាល។

ទោះជាយ៉ាងណាក៏ដោយការរកឃើញនេះមិនអាចបដិសេធចោលគ្រោះថ្នាក់កើតជម្ងឺមហារីកខួរ ក្បាលដែលបង្កឡើងដោយការប្រើទូរស័ព្ទដៃយ៉ាងច្រើននោះទេនេះបើតាមការឱ្យដឹងរបស់លោក ប៉ាទ្រីហ្សៀ ហ្វ្រេមកពីវិជ្ជាស្ថានស្រាវជ្រាវជម្ងឺមហារីកដាណឺម៉ាកដែលជាអ្នកដឹកនាំការសិក្សានេះ។

ព័ត៌មានសុខភាព

បាក់ឆ្អឹងត្រគាកបង្កើន គ្រោះថ្នាក់ដល់ជីវិត៥ដង

ការសិក្សាមួយរបស់អាមេរិកបានឱ្យដឹងថាស្ត្រីមានអាយុ​ពី៦៥ឆ្នាំទៅ៦៩ឆ្នាំដែលបាក់ឆ្អឹងត្រគាក ប្រឈមមុខនឹង គ្រោះថ្នាក់ខ្ពស់ដល់ស្លាប់៥ដងក្នុងអំឡុងពេល១ឆ្នាំច្រើនជាងស្ត្រី ដែលមាន សុខភាពល្អ។

ការសិក្សានិយាយថាស្ត្រីមានអាយុពី៧០ទៅ៧៩ឆ្នាំបង្កើនគ្រោះថ្នាក់ពីរដងក្នុងអំឡុងពេល១ឆ្នាំ​ប្រសិនបើពួកគេបាក់ឆ្អឹងត្រគាកបើប្រៀបធៀបទៅនឹងស្ត្រីដែលមិនបានបាក់ឆ្អឹងហើយស្ត្រីដែលមាន​អាយុ៨០ឆ្នាំនិងចាស់ជាងនេះដែលបាក់ឆ្អឹងត្រគាកប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតដល់ទៅ៣ដង។

មូលនិធិព្យាបាលជម្ងឺឆ្អឹងអន្តរជាតិនិយាយថាមានការបាក់ឆ្អឹងត្រគាកប្រហែល១,៦លាននាក់ក្នុង១ឆ្នាំ​
ដោយ៥១ភាគរយកើតឡើងនៅទ្វីបអឺរ៉ុបនិងអាមេរិកហើយនៅសល់ប៉ុន្មានកើតនៅតំបន់ប៉ាស៊ីហ្វិក​ខាងលិចនិងអាស៊ីអាគ្នេយ៍។

យោងតាមមូលនិធិព្យាបាលជម្ងឺឆ្អឹងអន្តរជាតិបានឱ្យដឹងថា ស្ត្រីប្រហែលពាក់កណ្តាលដែល​មាន អាយុ ជាង៥០ឆ្នាំនឹងបាក់ឆ្អឹងដោយសារតែការកើតជម្ងឺពុកឆ្អឹង។

ការសិក្សាផ្អែកលើទិន្នន័យបានពីស្ត្រីជិត១០.០០០នាក់នៅក្នុងទីក្រុងអាមេរិកចំនួន៤ដែលបានចុះ​ឈ្មោះក្នុងការស្រាវជ្រាវមួយចាប់ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៨៨។ក្នុងរយៈពេល២០ឆ្នាំស្ត្រី១.១១៦នាក់ ត្រូវបានចុះបញ្ជីថាបានបាក់ឆ្អឹងត្រគាក។

ក្នុងចំណោមស្ត្រីដែលបាក់ឆ្អឹងត្រគាកមានស្ត្រីជាងពាក់កណ្តាលបានស្លាប់បន្ទាប់ពីការបាក់ឆ្អឹងក្នុង​រយៈពេល៣ខែនិងស្ត្រីជិត៣ភាគ៤បានស្លាប់បន្ទាប់ពីការបាក់ឆ្អឹងក្នុងរយៈពេល៦ខែ។
ព័ត៌មានសុខភាព

ស្ករសូកូឡាអាចកាត់បន្ថយគ្រោះថ្នាក់ការដាច់សរសៃឈាមក្នុងខ្លួនស្ត្រី

ការសិក្សាមួយទៅលើស្ត្រីស៊ុយអែតជាង៣៣.០០០នាក់​បានរកឃើញថាស្ត្រីដែលពិសាស្ករសូកូឡា ច្រើន បានកាត់ បន្ថយគ្រោះ ថ្នាក់នៃការកើតជម្ងឺដាច់សរសៃឈាមខួរក្បាលនៅពេលក្រោយ។

អ្នកដឹកនាំការសិក្សាលោកស្រីស៊ូសាណាឡាសុនមកពីវិទ្យាស្ថានការ៉ូលីនស្កាក្នុងទីក្រុងស្តូកខុម​ប្រទេសស៊ុយអែតនិយាយថាការសិក្សាលើកមុនៗមានជាប់ទាក់ទងទៅនឹងសារធាតុផ្លាវ៉ាណយស៍​ក្នុងស្ករសូកូឡាជាមួយនិងការឡើងសម្ពាធឈាម។

ខណៈដែលលោកស្រីជឿថា ស្ករសូកូឡាអាចជួយបង្កើនសុខភាពនោះលោកស្រីក៏បានព្រមាន ដែរ ថាការពិសាវាច្រើនពេកក៏ជាការមិនល្អដែរ លោកស្រីនិយាយថាសូកូឡាអាចត្រូវបាន ចាត់ទុក ថាជាអាហារដែលមានកាឡូរីខ្ពស់មានខ្លាញ់និងមានស្ករច្រើន

លោកស្រីបានបន្តថាស្ករសូកូឡាពណ៌ខ្មៅមានផ្ទុកជាតិកាកាវច្រើននិងមានស្ករតិចជាង សូកូឡា ទឹកដោះ។ការប្រើប្រាស់សូកូឡាពណ៌ខ្មៅមានប្រយោជន៍កាន់តែច្រើន

លោកស្រីវេជ្ជបណ្ឌិតស៊ូសាណានិយាយថាស្ត្រីមានអាយុចាប់ពី៤៩ទៅ៨៣ឆ្នាំបានចូលរួមក្នុងការ​ពិសោធន៍នេះ។លោកស្រីបន្តថាក្នុងរយៈពេល១០ឆ្នាំក្រោយមានករណីកើតជម្ងឺដាច់សរសៃឈាម​ខួរក្បាលចំនួន១.៥៤៩ករណីហើយស្ត្រីដែលពិសាសូកូឡាកាន់តែច្រើនពួកគេកាន់តែកាត់បន្ថយ​បានគ្រោះថ្នាក់របស់ខ្លួនដែរ។
ព័ត៌មានសុខភាព

ខ្ញីអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺមហារីកពោះវៀន

ការសិក្សាថ្មីមួយបានរកឃើញថាខ្ញីអាចកាត់បន្ថយគ្រោះ​ថ្នាក់នៃការកើតជម្ងឺ
មហារីកពោះវៀនធំតាមរយៈការធ្វើឱ្យ ធូរស្រាលនូវការហើមក្នុងពោះវៀន។

លោកស្រីស៊ូហ្សានណា ហ្សីក អ្នកដឹកនាំការសិក្សានៅឯវិទ្យាស្ថានស្រាវជ្រាវ
ការទប់ស្កាត់ជម្ងឺមហារីកនិយាយថាមុនពេលស្រាវជ្រាវបានរកឃើញថាការហើមរ៉ាំរៃនៅក្នុងពោះវៀនមាន
ជាប់ទាក់ទងទៅនឹងជម្ងឺមហារីកពោះវៀនធំហេតុនេះ ហើយការកាត់បន្ថយការហើមក្នុងពោះវៀនអាចជួយ
សម្រាលគ្រោះថ្នាក់នៃការកើតជម្ងឺមហារីកបាន

លោកស្រីស៊ូហ្សាណា ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យវិជ្ជាពេទ្យនារដ្ឋមីឈីហ្គិនសហរដ្ឋអាមេរិក
និងសហការីរបស់លោកស្រីបានឱ្យអ្នកស្ម័គ្រចិត្ត៣០នាក់លេបថ្នាំដែលមានផ្ទុកម្សៅធ្វើពីប្ញសខ្ញី២ក្រាម

បន្ទាប់មកពួកគេបានកត់ត្រាការហើមរលាកនៅក្នុងពោះវៀនធំរបស់អ្នកចូលរួមមុនពេលនិងក្រោយពេលធ្វើ
ការពិសោធន៍។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាអ្នកចូលរួមដែលលេបថ្នាំធ្វើពីខ្ញីមានការហើមក្នុងពោះវៀន
របស់ពួកគេតិចតួចគឺចំនួន២៨ភាគរយបន្ទាប់ពីការធ្វើពិសោធន៍មក។

ការរកឃើញនេះគឺកំពុងបង្ហាញឱ្យឃើញសញ្ញាល្អមួយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមិនទាន់បានណែនាំដល់
មនុស្សឱ្យចាប់ផ្តើមលេបឱសថខ្ញីនៅពេលពិសាអាហារនោះទេ។

ការសិក្សានេះគឺធ្វើតែទៅលើមនុស្ស៣០នាក់ប៉ុណ្ណោះហេតុនេះហើយវាគ្រាន់តែជាការសិក្សាដំបូងទេ
លោកស្រីស៊ូហ្សាន និយាយថាគេសង្ឃឹមថានឹងចាប់ផ្តើមធ្វើការសិក្សាធំជាងនេះនៅពេលអនាគត
ព័ត៌មានសុខភាព

បន្លែឆៅនិងផ្លែឈើជួយ កាត់បន្ថយការកើតជម្ងឺបេះដូង

ការសិក្សាមួយបានបង្ហាញថាមនុស្សដែលកើតជម្ងឺ​ខ្សោយបេះដូងអាចកាត់
បន្ថយគ្រោះថ្នាក់របស់ពួកគេដោយ ការបរិភោគផ្លែឈើនិងបន្លែឆៅ។

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានស៊ើបអង្កេតទៅលើមនុស្សជាង២៧.០០០
នាក់ក្នុងការងាររបស់ពួកគេ។អ្នកចូលរួមទាំងនេះមកពីទូទាំងពិភពលោករួមមាននៅអឺរ៉ុបចិននិងអាមេរិក
ឡាទីន

លទ្ធផលបង្ហាញថាមនុស្សដែលបរិភោគអាហារដែលមានបន្លែឆៅ និងផ្លែឈើស្រស់មានអត្រាកើតជម្ងឺ
បេះដូងទាបជាង អ្នកដែលមិនបរិភោគបន្លែឆៅនិងផ្លែឈើ

អ្នកស្រាវជ្រាវលោកសាស្ត្រាចារ្យសូនៀអាណាន់មកពីអង់គ្លេសនិយាយថាការរកឃើញនេះបានគាំទ្រដល់
ការណែនាំរបស់លោកឱ្យអ្នកជម្ងឺបរិភោគឱ្យបានច្រើននូវបន្លែនិងផ្លែឈើដើម្បីផលប្រយោជន៍សុខភាព

ការរកឃើញថ្មីនេះជាសារមួយប្រាប់ដល់មនុស្សថា ការពិសាផ្លែឈើនិងបន្លែច្រើនគឺផ្តល់សុខភាពដល់បេះ
ដូង
ព័ត៌មានសុខភាព

ប្រជាជនវៀតណាមរាប់ សែននាក់កើតជម្ងឺងងឹតភ្នែក

យោងតាមនាយកវិទ្យាស្ថានជាតិសិក្សាពីជម្ងឺភ្នែកវៀត​ណាមលោកដូងូហុងបាន
ឱ្យដឹងថាប្រជាជនវៀតណាមប្រហែល ៣៨១.០០០នាក់នៅទូទាំងប្រទេសត្រូវ
បានរាយការណ៍ថាបានកើតការងងឹតភ្នែកទាំងសងខាង។

លោកហុងបានធ្វើសេចក្តីថ្លែងការណ៍បែបនេះនៅក្នុងសន្និសីទមួយមានរយៈពេល៣ថ្ងៃស្តីពីជម្ងឺភ្នែកដែល
បានបើកធ្វើនៅខេត្តវុងតាវកាលពីថ្ងៃព្រហស្បតិ៍។លោកបានបន្ថែមថាការងងឹតភ្នែកគឺសំខាន់បណ្តាលមក
ពីការឡើងបាយភ្នែក ការកើតកន្ទុយថ្លែននិងការកើតជម្ងឺត្រាកូម

ការមើលឃើញតែជិតៗដែលកំពុងតែមានកំណើននៅក្នុងចំណោមប្រជាជនវៀតណាមបានបង្កឱ្យមានការ
ព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែកុមារដែលពាក់វ៉ែនតាបានកើនឡើងពី៤០-៥០ភាគរយនៅក្នុងតំបន់ទី
ក្រុងហើយនៅតំបន់ជនបទមានការកើនឡើង១៥ភាគរយ

យោងតាមអ្នកជំនាញការបានឱ្យដឹងថាកង្វះគ្រូពេទ្យពិនិត្យភ្នែកនៅទូទាំងប្រទេសគឺជាការរួមចំណែកក្នុង
ការធ្វើឱ្យប្រជាជនងងឹតភ្នែកដោយសារតែមិនមានការព្យាបាលភ្នែកឱ្យបានគ្រប់គ្រាន់។

សន្និសីទនេះត្រូវបានគេរំពឹងថានឹងដាក់ចេញនូវវិធានការល្អៗដើម្បីផ្តល់សេវាថែទាំសុខភាពដោយផ្អែកទៅ
លើការការពារភ្នែកនិងបង្កើនសមត្ថភាពទៅលើគ្រូពេទ្យព្យាបាលភ្នែក។
ព័ត៌មានសុខភាព

អ្នកជក់បារី40លាននាក់អាចស្លាប់

អ្នកជក់បារីចំនួន៤០លាននាក់អាចស្លាប់ដោយសារជម្ងឺ​របេងក្នុងឆ្នាំ២០៥០។
អ្នកជក់បារីទំនងជាកើតជម្ងឺសួតពីរដង ហើយនឹងស្លាប់ដោយសារជម្ងឺនេះ
ច្រើនជាងអ្នកមិនជក់បារី

មនុស្សថ្មីៗជាច្រើនដែលកើតជម្ងឺរបេងគឺនៅទ្វីបអាហ្វ្រិកតំបន់មេឌីទែរ៉ាណេខាងកើតនិងតំបន់អាស៊ីអា
គ្នេយ៍។ក្រុមអ្នកការពារជម្ងឺសួតនិយាយថាការខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរបេង
កំពុងតែត្រូវបានបំផ្លាញដោយការផ្សាយពាណិជ្ជកម្មយ៉ាងច្រើនដោយឧស្សាហកម្មថ្នាំជក់នៅក្នុងទីកន្លែង
ខ្លះ

វេជ្ជបណ្ឌិតចនមួរ-ហ្គីលឡុង ដែលជាអ្នកជំនាញការខាងជម្ងឺរបេងប្រចាំនៅមូលនិធិជម្ងឺរបេងអង់គ្លេស
និយាយថារយៈពេលជិត២០ឆ្នាំចាប់តាំងពីអង្គការសុខភាពពិភពលោកប្រកាសថាជម្ងឺរបេងក្លាយជាជម្ងឺ
ត្រូវសង្គ្រោះបន្ទាន់មកអត្រានៃអ្នកកើតជម្ងឺនេះបានកើនឡើងច្រើនជាងធ្លាក់ចុះហើយការជក់បារីបានកើន
ឡើងដែលបង្កឱ្យមានគ្រោះថ្នាក់ពីការស្លាប់ដោយជម្ងឺរបេង។

មនុស្សជិតិ១ភាគ៥នៃពិភពគឺជាអ្នកជក់បារីហើយមនុស្សជាច្រើននៅក្នុងប្រទេសខ្លះមានអត្រាកើតជម្ងឺ
របេងខ្ពស់ដោយសារតែនៅទីនោះក្រុមហ៊ុនផ្សព្វផ្សាយថ្នាំជក់យ៉ាងច្រើនបានពង្រីកទីផ្សាររបស់ខ្លួន

យោងតាមការប៉ាន់ស្មានបានបង្ហាញថា ការជក់បារីនៅទូទាំងពិភពលោកអាចនាំទៅរកការស្លាប់បន្ថែម
ចំនួន៤០លាននាក់ដោយសារជម្ងឺរបេងចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០៥០
ព័ត៌មានសុខភាព

សំណើចជាឱសថដ៏ល្អបំផុតសម្រាប់អ្នកកើតជម្ងឺសរសៃប្រសាទ

សំណើចអាចជាឱសថដ៏ល្អមួយសម្រាប់អ្នកជម្ងឺសរសៃ​ប្រសាទដែលជាមនុស្ស
ចាស់។ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថាអ្នកនៅផ្ទះដែលទទួលការព្យាបាល
ជាទៀងទាត់ដោយការសើចឃើញមានការថយចុះ២០ភាគរយនូវកម្រិតនៃការ
កើតជម្ងឺសរសៃប្រសាទបើប្រៀបធៀបទៅនឹងការមិនទាន់ព្យាបាល

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យញូវសាវវេលស៍និយាយថា សំណើចអាចធ្វើជាឱសថប្រឆាំងនឹង
ជម្ងឺផ្លូវចិត្តបាន ការសិក្សាបានធ្វើទៅលើមនុស្សចាស់៤០០នាក់អស់រយៈពេលជាង៣ឆ្នាំ

គ្រូពេទ្យព្យាបាលលោកហ្សង់ប៉ូលបែលបានប្រើប្រាស់ល្បែងកំសាន្តរឿងកំប្លែងនិងបទចម្រៀងរួមផ្សំគ្នា
ដើម្បីជំរុញឱ្យមនុស្សចាស់សើច។បន្ទាប់ពីការពិសោធន៍មកក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកជម្ងឺ
ដែលកើតបញ្ហាសរសៃប្រសាទបានកាត់បន្ថយជម្ងឺរបស់ខ្លួនបាន២០ភាគរយ

យោងតាមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យអុកស្វតក្នុងប្រទេសអង់គ្លេសបានឱ្យដឹងថាមនុស្សប្រ
មាណ១លាននាក់កំពុងតែរស់នៅជាមួយនឹងជម្ងឺសរសៃប្រសាទក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ
ព័ត៌មានសុខភាព

ផ្លែឈើមានសាច់ពណ៌សអាចជួយការពារការកើតជម្ងឺដាច់សរសៃ​ឈាមខួរក្បាល

ការសិក្សាមួយនៅក្នុងទស្សនាវដ្តីនិយាយពីជម្ងឺដាច់សរ​សៃឈាមខួរក្បាលបាន
ឱ្យដឹងថាការទទួលទានផ្លែឈើ និងបន្លែដែលមានសាច់ពណ៌សយ៉ាងច្រើន
អាចជួយការពារកុំឱ្យកើតជម្ងឺដាច់សរសៃឈាមខួរក្បាលបាន

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវហូឡង់និយាយថាគេមិនដឹងថាតើហេតុដូចម្តេចបានជាមនុស្សដែលទទួលទានផ្លែ
ប៉ោមផ្លែចេកឬផ្កាស្បៃយ៉ាងច្រើនកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺដាច់សរសៃឈាមបាន៥២ភាគរយ
នោះទេ

ការសិក្សាបានតាមដានមនុស្សពេញវ័យជាង២០.០០០នាក់អស់ពេលជាង១០ឆ្នាំ ក្រុមអ្នកជំនាញការ
ជម្ងឺដាច់សរសៃឈាមខួរក្បាលនិយាយថា ប្រជាជនមិនត្រូវបញ្ឈប់ការទទួលទានផ្លែឈើនិងបន្លែដែល
មានពណ៌ផ្សេងៗនោះឡើយ

ក្នុងការសិក្សាក្រុមអ្នកស្រាវជ្រាវបានធ្វើការត្រួតពិនិត្យនូវទំនាក់ទំនងរវាងពណ៌ផ្លែឈើនិងបន្លែដែលបាន
ប្រើប្រាស់ជាមួយនិងគ្រោះថ្នាក់នៃជម្ងឺដាច់សរសៃឈាមខួរក្បាល។ការសិក្សារកឃើញថាការទទួលទាន
ផ្លែប៉ោមសាច់សនិងបន្ថែពណ៌ស២៥ក្រាមក្នុង១ថ្ងៃមានជាប់ទាក់ទងទៅនឹងការកាត់បន្ថយគ្រោះថ្នាក់នៃ
ជម្ងឺដាច់សរសៃឈាមខួរក្បាល៩ភាគរយ

ក្នុងចំណោមផ្លែឈើនិងបន្លែពណ៌សដែលគេបានបរិភោគនោះមានពាក់កណ្តាលជាផ្លែប៉ោមនិងព័រ ។ផ្លែ
ប៉ោមមួយជាមធ្យមមានទម្ងន់១២០ក្រាម។ប៉ុន្តែមិនមានការជាប់ទាក់ទងគ្នាត្រូវបានរកឃើញរវាងការកើត
ជម្ងឺដាច់សរសៃឈាមជាមួយនិងបន្លែពណ៌បៃតងដូចជាស្បៃនិងសាឡាត់បន្លែនិងផ្លែឈើពណ៌ក្រូចឬ
ពណ៌លឿងឬបន្លែនិងផ្លែឈើពណ៌ក្រហមឬពណ៌ស្វាយនោះទេ
ព័ត៌មានសុខភាព

សញ្ញាពណ៌លឿងលើត្របកភ្នែកប្រាប់ឱ្យដឹងពីការកើតជម្ងឺគាំងបេះដូង

ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសដាណឺម៉ាកនិយាយថា​សញ្ញាពណ៌លឿងនៅលើ
ត្របកភ្នែកគឺជាការប្រាប់ឱ្យដឹងពីគ្រោះ ថ្នាក់នៃការកើតជម្ងឺគាំងបេះដូងនិងជម្ងឺ
ដទៃទៀត

ការសិក្សាមួយដែលចេញផ្សាយនៅលើគេហទំព័រ BMJ បានបង្ហាញថា អ្នកជម្ងឺដែលមានសញ្ញា
xanthelasmata
នៅលើត្របកភ្នែកទំនងជាកើតរោគគាំងបេះដូងចំនួន៤៨ភាគរយ

សញ្ញា xanthelasmata ដែលភាគច្រើនរួមផ្សំទៅដោយកូឡេស្តេរ៉ូលនោះអាចជាសញ្ញាមួយនៃការបង្កើន
ជាតិខ្លាញ់ផ្សេងទៀតនៅក្នុងរាងកាយ។ក្រុមអ្នកជំនាញខាងបេះដូងនិយាយថាការរកឃើញនេះអាចយក
ទៅប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិតដើម្បីជួយធ្វើរោគវិនិច្ឆ័យចំពោះអ្នកជម្ងឺដែលស្ថិតក្នុងគ្រោះថ្នាក់

ក្រុមអ្នកស្រាវជ្រាវនៅឯមន្ទីរពេទ្យ Herlev ក្នុងប្រទេសដាណឺម៉ាកបានចាប់ផ្តើមតាមដានមនុស្ស
១២.៧៤៥នាក់ក្នុងទសវត្ស១៩៧០។ពេលចាប់ផ្តើមធ្វើការសិក្សាអ្នកជម្ងឺចំនួន៤,៤ភាគរយត្រូវបានរកឃើញ
សញ្ញា xanthelasmata

រយៈពេល៣០ឆ្នាំក្រោយមកមនុស្សចំនួន១.៨៧២នាក់បានកើតជម្ងឺគាំងបេះដូងមនុស្ស៣.៦៩៩នាក់វិវឌ្ឍន៍
ទៅរកការកើតជម្ងឺបេះដូង និង៨.៥០៧នាក់បានស្លាប់ហើយទិន្នន័យបានបង្ហាញថា មនុស្សដែលមានសញ្ញា
ពណ៌លឿងនៅជុំវិញភ្នែកបានស្ថិតក្នុងគ្រោះថ្នាក់ខ្ពស់បំផុត
ព័ត៌មានសុខភាព

សំណើចអាចជួយសម្រាលការឈឺចាប់បាន

យោងតាមការរកឃើញដែលចុះផ្សាយកាលពីថ្ងៃពុធ​បានឱ្យដឹងថាការសិក្សាថ្មី
មួយបានបង្ហាញថាការសើចសប្បាយ នឹងជួយមនុស្សបន្ធូរបន្ថយការឈឺចាប់
បាន

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Oxford បានពិសោធដំបូងនូវការឈឺចាប់ទៅលើអ្នកស្ម័គ្រចិត្ត។
ក្នុងពេលធ្វើការពិសោធន៍នោះអ្នកចូលរួមទាំងអស់បានមើលវីដេអូកំប្លែងដូចជា រឿងM Bean រឿង
Friends

ក្នុងការពិសោធន៍មួយទៀតនៅឯមហោស្រព EdinburghFringe ក្នុងប្រទេសអង់គ្លេសក្រុមអ្នកស្ម័គ្រចិត្តត្រូវ
គេឱ្យមើលការសម្តែងរឿងកំប្លែងឬល្ខោនឬក៏រឿងដែលគួរឱ្យធុញ។ក្នុងពេលពិសោធន៍នោះក្រុមអ្នកស្រាវ
ជ្រាវបានធ្វើតេស្តការឈឺចាប់ដោយការរុំដៃអ្នកស្ម័គ្រចិត្តចូលក្នុងដៃអាវដែលត្រជាក់ខណៈដែលពួកគេមើល
ការសម្តែងឆាកកំប្លែង

ការសិក្សាបានរកឃើញថា អ្នកដែលសើចអាចអត់ទ្រាំនឹងការឈឺចាប់បាន១០ភាគរយច្រើនជាងមុនពេល
មើលវីដេអូកំប្លែងខណៈដែលក្រុមដទៃទៀតមិនអាចអត់ទ្រាំនឹងការឈឺចាប់បានឡើយក្រោយពេលដែល
ពួកគេមើលកម្មវិធីដែលគួរឱ្យធុញទ្រាន់
 
សាស្ត្រាចារ្យលោករ៉ូប៊ីនឌុនបា មកពីសកលវិទ្យាល័យ Oxford ដែលដឹកនាំការសិក្សាបានពន្យល់ថាការ
សើចពិតប្រាកដបានបញ្ចោញនូវសារធាតុនេដៀរផហិនសជាសារធាតុគីមីមួយដែលអាចកាត់បន្ថយការ
ឈឺចាប់បាន
ព័ត៌មានសុខភាព

ផឹកស្រាសមល្មមជួយការពារមិនឱ្យជម្ងឺមកជិតខ្លួន

យោងតាមការសិក្សាថ្មីមួយមកពីសកលវិទ្យាល័យHarvardបានឱ្យដឹងថាស្ត្រី
ដែលមានវ័យកណ្តាលនិងមានស្បែកស ហើយផឹកស្រាសមល្មមនោះទំនង
ជាថែរក្សាសុខភាពបានល្អជាងអ្នកដែលមិនផឹកស្រាសោះ

ការសិក្សានេះបានធ្វើទៅលើស្ត្រីស្បែកសប្រហែល១៤.០០០នាក់ ចាប់តាំងពីឆ្នាំ១៩៧៦មក ជាលទ្ធផល
បើប្រៀបធៀបទៅនឹងអ្នកតមស្រាអ្នកដែលផឹកស្រាពី៣ទៅ១៥ងក្នុង១សប្តាហ៍ក្នុងវ័យលើស៥០ឆ្នាំបាន
ចៀសផុតពីការពិការកាយសម្បទាពីជម្ងឺរ៉ាំរ៉ៃ និងបញ្ហាសុខភាពផ្លូវចិត្តបាន២៨ភាគរយ

សូម្បីផឹកស្រាតែ១ដង ឬ២ដងក្នុង១សប្តាហ៍ក៏ដោយក៏វាជួយបង្កើនសុខភាពដល់ស្ត្រីបាន១១ភាគរយដែរ
ទោះជាយ៉ាងណាក៏ដោយស្ត្រីត្រូវដឹងថាការផឹកស្រាក៏មានជាប់ទាក់ទងទៅនឹងកំណើនគ្រោះថ្នាក់នៃជម្ងឺ
មហារីកសុដន់ផងដែរ ការរកឃើញនេះមិនទាក់ទងទៅនឹងបុរសឬស្ត្រីដែលមិនមែនស្បែកសនោះទេ